អត្ថបទថ្មីៗ :

បរិភោគ​សាច់​ធ្វើ​ឲ្យ​ចង្កេះ​ធំ

Sunday, December 11, 2011


អ្នក​មាន​ចង្កេះ​ធំ
ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា សាកាហារី (អ្នក​តម​សាច់) ជួប​ប្រទះ​បញ្ហា​រោគ​រំលាយ​អាហារ​តិចតួច​ជាង​អ្នក​ដែល​បរិភោគ​សាច់។
អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ឡូម៉ា លីនដា នៃ​រដ្ឋ​កាលីហ្វ័រនៀ បាន​​បង្ហាញ​លទ្ធផល​ពី​ការ​វិភាគ និង ​ស្រាវជ្រាវ​លើ​មនុស្ស​ជំទង់​ចំនួន ៧០០​នាក់​ដែល​ត្រូវ​បាន​ជ្រើស​យក​ជា​គំរូ​​ក្នុង​ការ​សិក្សា​រយៈ​ពេល​វែង​​ស្ដី​ពី បែបបទ​រស់​នៅ និង សុខភាព មាន​ទី​តាំង​ក្នុង​សហរដ្ឋ​អាមេរិក និង កាណាដា។
បើ​យោង​តាម​ការ​សិក្សា​ដែល​បាន​បោះពុម្ព​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ប្រចាំ​ខែ​មេសា​នេះ​បាន​ឲ្យ​ដឹង​ថា ២៥​% នៃ​សាកាហារី​មាន​បញ្ហា​រំលាយ​អាហារ ចំនួន​នេះ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដល់​ ៣៧%​ សម្រាប់​អ្នក​ដែល​បរិភោគ​​បន្លែ​ពាក់​កណ្ដាល និង សាច់​ពាក់​កណ្ដាល និង មាន​ចំនួន ៣៩​%​នៃ​អ្នក​មិន​មែន​... ជា​សាកាហារី។
ការ​រក​ឃើញ​នេះ​បង្ហាញ​ថា ហានិភ័យ​នៃ​ការ​វិវឌ្ឍ​ជា​​រោគ​បញ្ហា​រំលាយ​អាហារ​មាន​ប្រមាណ​ជា ៣៦%​សម្រាប់​សាកាហារី​ទាប​ជាង​អ្នក​បរិភោគ​សាច់។
នេះ​មាន​ន័យ​ថា សាកាហារី​មាន​ការ​វិវឌ្ឍ​​តិច​តួច​ទៅ​រក​រោគ​បេះដូង រោគ​ទឹក​នោម​ផ្អែម និង ស្ត្រូក​​ដែល​ជា​លក្ខខ័ណ្ឌ​បី​ធំ​ៗ​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និត​ជា​មួយ​រោគ​រំលាយ​អាហារ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​របស់​អ្នក​ស្រាវជ្រាវ។
ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ថា​សាកាហារី​ ទោះ​បី​ជា​មាន​អាយុ​ច្រើន​ជាង​អ្នក​បរិភោគ​សាច់​តិច​តួច​ក៏​ដោយ ក៏​មាន​អត្រា​ទ្រីគ្លីសេរីដ កម្រិត​ជាតិ​​ស្ករ សម្ពាធ​ឈាម ទំហំ​ចង្កេះ និង ទម្ងន់​ខ្លួន (BMI) ទាប​ដែរ។ ខណៈ​នេះ​ផង​ដែរ អ្នក​បរិភោគ​សាច់​ពាក់​កណ្ដាល និង បន្លែ​ពាក់​កណ្ដាល​ក៏​​មាន​អត្រា​ទម្ងន់​ខ្លួន​​ និង ទំហំ​ចង្កេះ​តូច​ដែរ​បើ​ប្រៀប​ធៀប​នឹង​អ្នក​ដែល​និយម​បរិភោគ​សាច់​ទៀង​ទាត់​នោះ។
លទ្ធ​ផល​នៃ​ការ​រក​ឃើញ​នេះ​​មិន​មាន​ផល​ប៉ះ​ពាល់​ដោយ​សារ​កត្តា​ដ៏​ទៃ​ទៀត​ដូច​ជា អាយុ ភេទ ពូជសាសន៍ សកម្មភាព​រាង​កាយ បរិមាណ​កាឡូរី​ដែល​បាន​បរិភោគ ការ​ជក់​បារី និង ការ​ញ៉ាំ​សារ​ជាតិ​អាល់កុល​នោះ​ឡើយ។
​លោក​បណ្ឌិត Nico S. Rizzo បាន​និយាយ​ថា ដោយ​សារ​តែ​ការ​ឃើញ​ពី​អត្រា​រោគ​រំលាយ​អាហារ​ខ្ពស់​ក្នុង​សហរដ្ឋ​អាមេរិក និង ផល​ប៉ះពាល់​របស់​វា​នោះ យើង​ចង់​ធ្វើ​ការ​ត្រួត​ពិនិត្យ​នូវ​​គំរូ​បែប​បទ​រស់​​នៅ​ដែល​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ និង ការ​ដែល​អាច​ព្យាបាល​បាន​នូវ​ជំងឺ​នេះ។ លោក​បាន​បន្ត​ថា ខ្ញុំ​មិន​មិន​ប្រាកដ​ពី​ភាព​ខុស​គ្នា​ច្រើន​រវាង​សាកាហារី និង ​អ្នក​បរិភោគ​សាច់​ច្រើន​ទេ តែ​ខ្ញុំ​មាន​ភាព​ភ្ញាក់​ផ្អើល​ពី​ចំនួន​តួ​លេខ​ដែល​​ខុស​គ្នា​នេះ។ វា​បង្ហាញ​ថា កត្តា​បែបបទ​នៃ​ការ​រស់​នៅ​ដូច​ជា ចំណី​អាហារ​អាច​ជា​កត្តា​សំខាន់​ក្នុង​ការ​ការ​ពារ​រោគ​រំលាយ​អាហារ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.