
ស្រាក្រហម
ការស្រាវជ្រាវមួយ ដែលធ្វើការស្ទង់មតិចំពោះមនុស្សពេញវ័យចំនួន ១០០០នាក់ ដែលរៀបចំឡើងដោយសមាគមន៍បេះដូង AHA បានរកឃើញថា គោលគំនិតចម្បងដែលធ្វើឲ្យប្រជាជនអាមេរិកចូលចិត្តស្រាក្រហម គឺដោយសារពួកគេយល់ថា ស្រាក្រហមល្អចំពោះសុខភាពបេះដូងរបស់ពួកគេ។
AHA បានថ្លែងឲ្យដឹងទៀតថា ការផឹកនូវប្រភេទនៃគ្រឿងស្រវឹងគ្រប់ប្រភេទ រួមទាំងស្រាក្រហមផងដែរ គួរតែកំណត់នូវកម្រិតមួយដែលត្រឹមត្រូវ ពោលគឺមិនឲ្យលើស
ពីរកែវក្នុងមួយថ្ងៃសម្រាប់បុរស និងមួយកែវសម្រាប់ស្រ្ដី។សមាគមន៍ដដែលបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ការទទួលទានគ្រឿងស្រវឹងលើសកម្រិត ដែលរួមមានទាំងស្រាបៀ ស្រា (អាចមានទឹកត្នោតជូរមួយទៀតបើនៅស្រុកខ្មែរ) អាចបណ្ដាលឲ្យបង្កើននូវកម្រិតជំងឺលើសឈាម គាំងបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល (ស្រ្តូក) ការធាត់លើសទម្ងន់ និងបញ្ហាសុខភាពដទៃទៀត។
ក្រៅពីបញ្ហាសុខភាព គ្រឿងស្រវឹងក៏អាចបណ្ដាលឲ្យមានបញ្ហាសង្គមដទៃទៀត ដូចជាគ្រោះថ្នាក់ចរាចរ សម្លាប់ខ្លួន អំពើហិង្សាជាដើម។
ប៉ុន្ដែសមាគមន៍បេះដូង AHA ក៏បាននិយាយដែរថា ការទទួលទានស្រាក្រហមក្នុងកម្រិតមួយល្មមសមស្រប (មិនលើសអ្វីដែលបានកំណត់ខាងលើ) ពិតជាល្អចំពោះសុខភាពបេះដូង។
អ្នកនាំពាក្យរបស់សមាគមន៍បេះដូងអាមេរិកគឺលោកវេជ្ជបណ្ឌិត Gerald Fletcher ដែលជាសាស្រ្ដាចារ្យផ្នែកជំងឺបេះដូង ក៏បានផ្ដល់យោបល់ឲ្យមនុស្សគ្រប់រូប គិតពីសុខភាពខ្លួនឯងជាចម្បង មិនត្រូវឲ្យគ្រឿងស្រវឹងបំផ្លាញសុខភាពនោះទេ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment