អត្ថបទថ្មីៗ :

អាស្ពីរីនកាត់បន្ថយការគាំងបេះដូង

Sunday, December 11, 2011

ថ្នាំ​អាស្ពីរីន
ភស្ដុតាង​នៃ​របក​គំហើញ​ថ្មី​បាន​បង្ហាញ​ថា ការ​លេប​ថ្នាំ​អាស្ពីរីន​ក្នុង​ចំនួន​ត្រឹម​ត្រូវ​ អាច​ជួ​យ​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​នៃ​​ការ​កើត​ជំងឺ​គាំ​ង​បេះ​ដូងបាន​។
ប៉ុន្ដែ​ឱសថ​នេះ មិនអាច​ទប់​ស្កាត់​នូ​វ​ការ​ស្លាប់​ចំពោះ​អ្នក​កើត​រោគ​នេះបាន​ទេ​។ អ្នក​ជំនាញ​បាន​ព្រ​មាន​ថា មុន​នឹង​លេប​ថ្នាំ​នេះ ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ជាមុន​សិន ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​កើន​អត្រា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ដំបៅ​ក្រពះ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ណែនាំ​ឲ្យ​បុរស​ អាយុ ៤៥ឆ្នាំ ដល់៧៩​ឆ្នាំ ឲ្យ​លេប​ថ្នាំ​អាស្ពីរីន​ដើម្បី​ជួយ​កុំ​ឲ្យ​គាំង​បេះ​ដូង​។ ចំពោះ​ស្រ្ដី​វិញ ពី​អាយុ ៥៥ ដល់​៧៩​ឆ្នាំ​ អាស្ពី​រីន​គឺ​ល្អ​ចំពោះ​ការ​ទប់​ស្កាត់​ជំងឺ​ស្រ្តូក​។
ការ​ស្រាវជ្រាវ​ថ្មី​នេះ ធ្វើ​ឡើង​ដោយ​លោក Alfred Bartolucci មក​ពី
សាកល​វិទ្យាល័យ​អាឡា​បាម៉ា ក្នុង​ទីក្រុង​ប៊ើ​មីង​ហែម​ ចក្រ​ភពអង់គ្លេស រួម​ជា​មួយ​នឹង​សហសេវិក​របស់​គាត់ ក្រោមការ​ជួយ​សហការ​ពី​ក្រុម​ហ៊ុន​ផលិត​ថ្នាំ​អាស្ពី​រីន Bayer AG។
ក្រុម​អ្នក​ស្រាវជ្រាវ​នេះ បាន​យក​លទ្ធផល​នៃ​ការ​ធ្វើ​តេសន៍​ឱសថ​ការពារ​​ជំងឺ​គាំ​ង​បេះ​ដូង​​ពី​មុន​មក​ចំនួន៩ ផ្សេង​គ្នា​​។
បុរស​​ និង​ស្រ្ដី​ប្រ​មាណ ១០​ម៉ឺន​នាក់ អាយុ​ចាប់​ពី​៤៥​ឆ្នាំ​ ឡើង​ទៅ​ ត្រូវ​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ។ មាន​អ្នក​ខ្លះ​មាន​សុខ​ភាព​ល្អ ហើយ​អ្នក​ខ្លះ​ទៀត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ប៉ុន្ដែ​ក្នុង​ចំណោម​ពួក​គេ​ មិន​មាន​អ្នក​ណា​ម្នាក់​មានអការៈ​ជំងឺ​បេះ​ដូង​ទេ​។
អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​​មាន​​​ការ​ថយ​ចុះ​១៩​ភាគ​រយ​នៃ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​គាំង​បេះដូង​ចំពោះ​អ្នក​ចូល​រួម​ដែល​បាន​លេប​ថ្នាំ​អាស្ពី​រីន ធៀប​ជាមួយ​នឹង​អ្នក​មិន​បាន​ចូល​រួម​។
នៅ​ក្នុង​ការ​សិក្សា​ថ្មី​មួយ​ទៀត ដែល​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្ត​បត្រ​ជំងឺ​បេះ​ដូង​អាមេរិក ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​រក​ឃើញ​ពី​ការ​ថយ​ចុះ​នៃ​ជំងឺ​ស្រ្តូក និង​ការ​គាំង​បេះ​ដូង​ ដោយ​សារ​តែ​ថ្នាំ​អាស្ពីរីន​នេះ​ដែរ​។
លោក​ Nichols ដែល​មាន​ជំនាញ​ខាង​រោគ​បេះ​ដូង ប៉ុន្ដែ​មិន​បាន​ចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា ថ្នាំ​អាស្ពី​រីន​ពិត​ជា​មាន​ប្រ​យោជន៍​ចំពោះ​មនុស្ស​គ្រប់​រូប​ដែល​កើត​ជំងឺ​បេះ​ដូង​ ហើយ​ជា​ពិសេស​អាច​ជួយ​អ្នក​ដែល​មាន​ហានីភ័យ​នៃ​កើត​ខ្ពស់​ផង​ដែរ​។
ប៉ុន្ដែ​ទោះ​បីជា​ថ្នាំ​អាស្ពី​រីន​អាច​ជួយ​អ្នក​កើត​ជំងឺ​បេះ​ដូង​បាន​ក៏​ដោយ​ ប៉ុន្ដែ​ថ្នាំ​នេះក៏​បាន​នាំមក​នូវ​បញ្ហា​សុខភាព​ផង​ដែរ​។ ដូច្នេះ​កត្តា​ដែល​សំខាន់​បំផុត​ គឺ​ទៅ​ជួ​បគ្រូ​ពេទ្យ​មុន​ពេល​លេ​បថ្នាំ​នេះ ។
គូរ​បញ្ជាក់​ផង​ដែរ​ថា ជំងឺ​គាំង​បេះ​ដូង​គឺ​ជា​ជំងឺ​លំដាប់​កំពូល​មួយ​ ដែល​បាន​សម្លាប់​មនុស្ស​អស់​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ហើយ​សមាគម​បេះ​ដូង​អាមេរិក ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មាន​​ច្រើន​ជា​ង​មួយ​ភាគ​បី​នៃ​អ្នក​ស្លាប់​នៅ​អាមេរិក​គឺ​បណ្ដាល​មក​ពី​ការ​គាំង​បេះ​ដូង​នេះ​។ ជា​រៀង​រាល់​ឆ្នាំ​ គ្រាន់​តែជំងឺ​នេះមួយ​ បាន​សម្លាប់​ប្រជា​ជន​អាមេរិក​អស់​ ៤០ម៉ឺន​នាក់​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.