
អ្នកហាត់ក្បាច់តៃជិ
ការហាត់ប្រាណបែបបុរាណចិនដែលគេហៅថា តៃជិនេះគឺជាការធ្វើចលនាយឺតៗ និងថ្មមៗ ដែលទាមទារឲ្យមានការធ្វើសមាធិឲ្យអារម្មណ៍ស្ងប់។
អ្នកស្រាវជ្រាវដដែល បានលើកឡើងថា តាំងតែពីយូរមក អ្នកដែលគាំងបេះដូង គឺជាមនុស្សដែលមានការហាត់ប្រាណតិចតួច ប៉ុន្ដែចាប់ពីចុងទសវត្សឆ្នាំ១៩៨០មក ការហាត់ប្រាណត្រូវបានហាមឃាត់សម្រាប់ពួកគេទៀត។ ហើយគិតមកទល់ពេលនេះ មិនទាន់មានការសិក្សាឲ្យបានច្បាស់លាស់អំពីផលប្រយោជន៍នៃការហាត់ប្រាណបែបតាំងសមាធិ ចំពោះអ្នកជំងឺគាំងបេះដូងនៅឡើយទេ។
ក្រុមអ្នកវិទ្យាសាស្រ្តមកពីមជ្ឈមណ្ឌលវេជ្ជសាស្រ្ត
Harvard and Beth Israel Deaconess បានជ្រើសយកអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ១០០នាក់ ហើយបានចាត់ពួកគេជាពីរក្រុម (មួយក្រុម ៥០នាក់)។ ក្រុមមួយ ត្រូវធ្វើការហាត់ក្បាច់តៃជិតាមកម្មវិធីកំណត់ចំនួន ១២សប្ដាហ៍ ហើយក្រុមមួយទៀតមិនហាត់ក្បាច់តៃជិនោះទេ ដោយគ្រាន់តែរៀនពីចំណេះដឹងផ្សេងៗទាក់ទងនឹងជំងឺបេះដូង។ ក្រុមនីមួយៗត្រូវមកចូលរួមតាមការកំណត់ ពីរដងក្នុងមួយសប្ដាហ៍។
ក្រៅពីមានប្រយោជន៍ចំពោះអ្នកជំងឺបេះដូង ទម្រង់នៃក្បាច់តៃជិនេះ គឺពិតជាមានប្រយោជន៍ណាស់ចំពោះអ្នកដែលមានអារម្មណ៍តានតឹង និងដោះស្រាយចំពោះអ្នកខ្វះសមត្ថភាពហាត់ប្រាណទៀតផង។
ការស្រាវជ្រាវនេះ ត្រូវបានបោះពុម្ភកាលពីថ្ងៃទី ២៥ ខែមេសាម្សិលម៉ិញនេះ នៅក្នុងព្រឹត្តបត្រវេជ្ជសាស្រ្ត។

|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment