
ផ្លែប៉ោម
ការស្រាវជ្រាវនេះ បានរកឃើញថា ការញ៉ាំផ្លែប៉ោមជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យកម្រិតនៃកូឡេសស្តេរ៉ូលក្នុងខ្លួនរបស់អ្នកថយចុះ។
លោកបណ្ឌិត Bahram H. Arjmandi ដែលជាអ្នកស្រាវជ្រាវ និងជាប្រធាននាយកដ្ឋានម្ហូបអាហារ និងវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ ហ្ល័ររីដា ស្ទែត បាននិយាយថា ក្រុមអ្នកស្រាវជ្រាវពិតជាមានអារម្មណ៍សប្បាយ និងភ្ញាក់ផ្អើលចំពោះលទ្ធផលនៃការស្រាវជ្រាវនេះ យ៉ាងខ្លាំង។ គាត់បានបន្តទៀតថា ផ្លែប៉ោមអាច
បន្ថយនូវកម្រិត កូឡេសស្តេរ៉ូល LDL (កូឡេសស្ដេរ៉ូលដែលមិនល្អចំពោះសុខភាព) បាន។លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានចេញផ្សាយនៅក្នុងសៀវភៅ Experimental Biology 2011 នៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ក្រុមអ្នកជំនាញបានថ្លែងថា លទ្ធផលនេះ គឺមានភាពស្រដៀងគ្នាទៅនឹងការស្រាវជ្រាវមុនៗដែរ ដែលធ្វើឲ្យយើងសន្និដ្ឋានបានថា ផ្លែប៉ោមពិតជាល្អ សម្រាប់សុខភាពមនុស្ស។
លោកបណ្ឌិត Dianne A. Hyson មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅដេវីស បាននិយាយផងដែរថា នៅពេលដែលគាត់ធ្វើការពិនិត្យទៅលើការស្រាវជ្រាវទៅលើមនុស្ស ការស្រាវជ្រាវទៅលើសត្វ និងការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ គឺសុទ្ធតែបង្ហាញថាផ្លែប៉ោម និងទឹកផ្លែប៉ោមគឺពិតជាមានសារៈប្រយោជន៍ច្រើនមែនទែន។
លោកបណ្ឌិតខាងលើ (Hyson) មិនបានរួមចំណែកក្នុងការស្រាវជ្រាវខាងលើនេះទេ តែគាត់បច្ចុប្បន្ននេះគាត់កំពុងតែត្រួតពិនិត្យលើការស្រាវជ្រាវ ៨០ផ្សេងគ្នា ចាប់តាំងពីឆ្នាំ ២០០៥មក ទាក់ទងនឹងសារៈប្រយោជន៍នៃផ្លែប៉ោម។ គាត់បានថ្លែងបន្តទៀតថា ផ្លែប៉ោមមិនត្រឹមតែមានប្រយោជន៍ចំពោះបេះដូងប៉ុណ្ណោះទេ តែថែមទាំងអាចជួយជម្រុញចលនាឈាម, ជួយកាត់បន្ថយការឃ្លាន, ជួយការពារទប់ស្កាត់ជំងឺមហារីក និងថ្លើមទៀតផង។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment