អត្ថបទថ្មីៗ :

មើលទូរទស្សន៍ច្រើន​ ធ្វើឲ្យកុមារកើតជំងឺបេះដូង

Sunday, December 11, 2011


កុមារ​កំពុង​មើ​ល​ទូរទស្សន៍​
ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​​កាល​ពីថ្ងៃ​ពុធ​ម្សិល​ម៉ិញ បាន​បង្ហាញ​ថា កុមារ​ដែល​ចំណាយ​ពេល​ច្រើន​ពេក​ នៅ​មុខ​កញ្ចក់​ទូរទស្សន៍​អាច​បណ្ដាល​ឲ្យ​ពួកគេ​មាន​ការ​កើន​ឡើង​នូវ​ហានីភ័យ​នៃ​ជំងឺ​បេះ​ដូង​ ជំងឺ​លើស​ឈាម​ និង​ជំងឺ​ទឹក​នោមផ្អែម​ នៅ​ពេល​កុមារទាំង​នោះ​ចាស់​ទៅ​។
ការ​ស្រាវ​ជ្រាវ​ដែល​ធ្វើ​ឡើង​​ដោយ​សាកល​វិទ្យា​ល័យ​ស៊ីដនី ប្រ​ទេស​អូស្រ្ដាលី​​នេះ បាន​រក​ឃើញ​ថា កុមារ​ដែល​មាន​អាយុ​ចាប់​ពី ៦​ទៅ​៧ឆ្នាំ​ ដែល​មើល​ទូរទស្សន៍​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ បាន​​ធ្វើ​ឲ្យ​សរសៃ​ឈាម​ក្រហម​ដែល​នៅ​ខាង​ក្រោយ​ភ្នែក​កាន់​តែ​តូច​ចង្អៀត​។
ការ​ដែល​សរសៃ​ឈាម​ក្រហមនៅ​ផ្នែក​ខាង​ក្រោយ​នៃភ្នែក​ចាប់​ផ្ដើម​តូច​ចង្អៀត​នេះ អាច​ធ្វើ​ឲ្យ
ឱកាស​នៃការ​អភិវឌ្ឍន៍​ទៅ​រក​ជំងឺ​បេះ​ដូង​មាន​កាន់​តែ​ច្រើន ការ​ឡើង​កម្រិត​ឈាម និង​ទឹក​នោម​ផ្អែម​ ក៏​អាច​នឹង​កើត​ឡើង​ផង​ដែរ នៅ​ពេល​កុមារ​ចាប់​ឈាន​ចូល​វ័យ​ចាស់​។
លោក​វេជ្ជបណ្ឌិត Bamini Gopinath ដែល​ជា​​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​និយាយ​ថា ឪពុក​ម្ដាយ​ គួរ​តែ​ត្រួត​ពិនិត្យ​កូន​ពួក​គេ​ឲ្យ​បាន​ល្អ​ មិន​ត្រូវ​​ព្រងើយ​កន្ដើយ​នោះ​ទេ​។
ការ​ស្រាវ​ជ្រា​វនេះ​ ធ្វើ​ឡើង​ចំពោះ​កុមារ​អាយុ ៦ទៅ​៧ឆ្នាំ ចំនួន ១៥០០​នាក់​ នៅ​ក្នុង​សាលា​បឋម​សិក្សា​ចំនួន​៣៤​ នៅ​ក្នុង​ទីក្រុង​ស៊ីដនី​។
ជា​មធ្យម​ កុមារ​ទាំង​ទាំង​នោះ​បាន​ចំណាយ​ពេល​​មើល​ទូរទស្ស​ន៍​ចំនួន ១,៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​នឹង​ចំណាយពេល​ត្រឹម​តែ​ ៣៦​នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ប្រ​ចាំ​ថ្ងៃ​។
ជា​លទ្ធផល​កុមារ​ដែល​បាន​ចំណាយ​ពេល​ធ្វើ​សកម្ម ភាព​នៅ​ផ្ទះ​ មាន​ភាព​ល្អប្រ​សើរ​ជា​ង​ក្មេង​ដែល​មិន​សូវ​បញ្ចេញ​សកម្មភាព​។
ជា​ការ​ផ្ដល់​យោបល់ លោក​វេជ្ជបណ្ឌិត​ខាង​លើ បាន​លើក​ឡើង​ថា កុមារ​ដែល​មើល​ទូរទស្សន៍​ច្រើនគួរ​តែ​យក​ពេល​មួយ​ម៉ោង​នៃ​ការ​មើល​ទូរទស្សន៍​ យក​មក​ធ្វើ​សកម្មភាព​ផ្លូវ​កាយ​ផ្សេង​ៗ​វិញ​ បើ​ពួក​គេ​មិនចង់​ជួប​ប្រ​ទះ​នូវ​បញ្ហា​ជំងឺ​បេះដូង ជំងឺលើស​ឈាម និង​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ពេល​ចាស់​ទេ​នោះ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.