អត្ថបទថ្មីៗ :

ធាត់ហើយខ្ពស់ទៀត អាចប្រឈមនឹងជំងឺឈាម កក

Sunday, December 11, 2011

បុរស​ធាត់​​ខ្ពស់​
ការ​ស្រាវ​ជ្រាវ​ថ្មីមួយ​បាន​រក​ឃើញ​ថា អ្នក​ដែល​ខ្ពស់​ ហើយ​ធាត់​ គឺ​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃជំងឺ​ឈាម​កក​​​ ជា​ពិសេស​ចំពោះ​បុរស​។
ការ​ធាត់​ជ្រុល​ ត្រូវ​បានគេ​ដឹង​ថា​ អាច​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​ជំងឺ​ឈាម​កក​ជា​យូរ​មក​ហើ​យ​ ជា​ពិសេស​ឈាម​ កក​ក្នុង​ថ្លើម​ ដែល​ហៅ​ថា pulmonary embolisms។ ប៉ុន្ដែ​ថ្មី​ៗ​នេះ អ្នក​ជំនាញ​បាន​រក​ឃើញ​ថា បញ្ហា​កម្ពស់​ខ្ពស់​រឹត​តែ​បង្កើន​នូវ​អត្រា​គ្រោះ​ថ្នាក់​បន្ថែម​ទៀត​។
លោក​វេជ្ជ​បណ្ឌិត Sigrid Braekkan ដែល​ជា​អ្នក​ស្រាវជ្រាវមក​ពី​សាកល​វិទ្យាល័ហ​Tromso ក្នុង​ប្រទេស​ណ័រ​វេ បាន​និយាយ​ថា ការ​ស្រាវ​ជ្រាវនេះ​ គឺ​ជាការ​ស៊ើប​អង្កេត​ជា​លើក​ទី​មួយ​ហើយ ទាក់​ទង​នឹង​ភាព​ធាត់ និ​ងកម្ពស់​ខ្ពស់ ធ្វើ​ឲ្យមាន​គ្រោះ​ថ្នាក់​នៃ​ការ​កើត​ជំងឺ​ឈាមកក​។
លោក​វេជ្ជ​បណ្ឌិត​រូប​នេះ បាន​ប្រាប់​ថា បុរស​ដែល​ធាត់​ ហើយ​មាន​កម្ពស់​ខ្ពស់​ប្រ​ឈម​គ្រោះ​ថ្នាក់ជាង​ស្រ្ដី​ដែល​ធាត់។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន
ឲ្យដឹង​ដែរ​ថា បើ​យោង​ទៅ​តាម​ភេទ កម្ពស់​ និង​ទម្ងន់​ អត្រា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ឈាម​កកចំពោះ​មនុស្ស​ខ្ពស់ ​និង​ធាត់ បានកើន​ឡើង​ដល់​ទៅ​៥​ដង​ខ្ពស់​ជាង​អ្នក​ដែល​ទាប ហើយ​មាន​ទម្ងន់​ធម្មតា​។
ការ​សិក្សា​ថ្មី​នេះ គឺ​ធ្វើ​ឡើង​ចំពោះ​មនុស្ស​ពេញ​វ័យ​អាយុ​ចាប់​ពី​ ២៥​ដល់ ៩៧​ឆ្នាំ​ នៅ​ក្នុង​ទីក្រុង​ Tromso របស់​ប្រទេស​ណ័រ​វេ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រមូល​ព័ត៌មាន​ពី​កម្ពស់​ និង​ទម្ងន់​របស់​ មនុស្ស​ចំនួន ២៦,៧១៤​នាក់​។ ក្រោយ​ពី​នោះ​មក​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​តាម​ដាន​ត្រួត​ពិនិត្យ​ពួក​គេរ​យៈ​ពេល ១២​ឆ្នាំកន្លះ​។
ក្រោយ​ពី​បញ្ចប់រយៈ​ពេល​នេះ គេ​បាន​រក​ឃើញ​ថា មាន​ ៤៦១​នាក់​បាន​កើត​ជំងឺ​ឈាម​កក​ក្នុង​សរសៃ​ និង​ក្នុង​ថ្លើម​។
ជា​លទ្ធផល​អ្នក​ដែល​កើត​ជំងឺ​នេះ គឺ​ភាគ​ច្រើន​ជា​អ្នក​ដែល​មាន​កម្ពស់​ខ្ពស់​ និង​មាន​ទម្ងន់​ធាត់​ជ្រុល​ ជា​ពិសេស​គឺ​បុរស​។
គួរ​បញ្ជាក់​ដែរ​ថា មាន​ប្រជា​ជន​អាមេរិក​ប្រមាណ​ច្រើន​ជាង ២៧៥​,០០០នាក់​បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​សារ​មាន​ជំងឺ​ឈាម​កក​ក្នុង​សរសៃ និង​ឈាមកក​ក្នុង​ថ្លើម​ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​សមាគម​សុខ​ភាព​របស់​អាមេរិក។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.