យើងដឹងទាំងអស់គ្នាហើយថា ជំងឺអេដស៍ជាជំងឺដែលគ្មានថ្នាំព្យាបាលទេ ហើយនៅពេលបច្ចុប្បន្ននេះក៏នៅតែមិនទាន់រកឃើញថ្នាំព្យាបាលដែរ។ ហើយក្នុងមួយថ្ងៃៗ មានមនុស្សស្លាប់ ប្រហែល ៥០០០នាក់ដោយសារតែជំងឺនេះ។ថ្មីៗនេះគេបានធ្វើការរកឃើញសំខាន់ៗពីរ ដែលបង្ហាញថាថ្នាំAntiretrovirals (ARVs) មិនត្រឹមតែអាចជួយប្រយុទ្ធប្រឆាំងនិងមេរោគ HIV ប៉ុណ្ណោះទេ ប៉ុន្តែវាអាចបញ្ឈប់ការរីករាលដាលនៃមេរោគនេះទៀតផង។
ការសិក្សាស្រាវជ្រាវបានបង្ហាញថា ថ្នាំនេះការពារអ្នកដែលមានផ្ទុកមេរោគ HIV កុំឲ្យចំលងដល់អ្នកដទៃ ហើយថ្នាំនេះអាចការពារអ្នកដែលមិនមានមេរោគ HIV ឲ្យជៀសផុតពីការឆ្លងពីអ្នកដែលមានផ្ទុកមេរោគ HIV ទៀតផង។ បានន័យថាបើអ្នកអត់មានមេរោគ HIV នៅក្នុងខ្លួនទេ នៅពេលដែលប្រើថ្នាំនេះទៅអ្នកនឹងមិនឆ្លងពីអ្នកដែលមានមេរោគ HIV ទេ(មិនប្រាកដ ១០០%នៅទ្បើយទេ)។
ការសិក្សាថ្មីពីរនេះគឺសំដៅលើទីមួយអ្នកដែលមានផ្ទុកមេរោគHIV និង ទីពីរអ្នកដែលគ្មានមេរោគ HIV។
ចំពោះអ្នកដែលមានមេរោគ HIV នៅពេលដែលប្រើ ARVs គេរកឃើញថាឱកាសដែលវាចំលងមេរោគនេះទៅឲ្យអ្នកដទៃធ្លាក់ចុះ រហូតដល់ ៩៦%។ និយាយទៅគឺមានតែមនុស្ស ៤នាក់ប៉ុណ្ណោះក្នុងចំណោមមនុស្ស ១០០នាក់អាចឆ្លង មេរោគ HIV ប្រសិនបើបានប្រើប្រាស់ថ្នាំ ARVsមុននឹងអ្នកនោះធ្វើការចំលងទៅអ្នកដ៏ទៃ។
ចំពោះការសិក្សាមួយទៀត គឺគេសិក្សលើ មនុស្សដែលអត់មានផ្ទុកមេរោគ HIV។ គេរកឃើញថាមានតែ ២៧%ប៉ុណ្ណោះដែលអាចឆ្លងបាន ចំណែកឯ ៧៣%ទៀតមិនឆ្លងពីអ្នកដែលមានផ្ទុក មេរោគ HIVទ្បើយ។
ពិបាកម្យ៉ាងត្រង់ថា អ្នកដែលមានផ្ទុកមេរោគ HIV មានច្រើនណាស់បើយើងចង់ចែកថ្នាំនេះ ឲ្យបានស្នើរភាពគ្នាយើងត្រូវចំណាយលុយច្រើនណាស់ ហើយបើចែកឲ្យអ្នកខ្លះអត់អ្នកខ្លះ វាក៏ពិបាកដែរ។ មិនដឹងជាគេគិតយ៉ាងម៉េចទេ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment