
អារម្មណ៍ស្រ្ដេស ធ្វើឲ្យសក់ស្កូវ
តាមរយៈការស្រាវជ្រាវនេះបានបង្ហាញថា ការមានអារម្មណ៍ធុញថប់ តប់ប្រម៉ល់ខ្លាំង ឬស្រ្ដេស នឹងធ្វើឲ្យមានការកាត់បន្ថយនូវកម្រិតប្រូតេអ៊ីន ដែលរក្សាសារពាង្គកាយយើងឲ្យមានសុខភាពល្អតាមរយៈការការពារកោសិការបស់យើងពីភាពមិនប្រក្រតីផ្សេងៗ។
លោកសាស្រ្ដាចារ្យ Robert Lefkowitz មកពីសាកលវិទ្យាល័យ Duke University នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក បានថ្លែងថា ការមានអារម្មណ៍ស្រ្ដេសគឺពិតជាមិនល្អចំពោះសុខភាពរបស់យើង ដែលអាចបង្កឲ្យមានផលប៉ះពាល់ជាច្រើន ទាំងផ្នែកសម្រស់ ដូចជាធ្វើឲ្យស្កូវសក់ និងផ្នែកសុខភាពទូទៅ។
នៅក្នុងការធ្វើពិសោធន៍ទៅលើសត្វកណ្ដុរ ក្រុមអ្នកស្រាវជ្រាវដែលបានបោះពុម្ភលទ្ធផលនៃការស្រាវជ្រាវនេះក្នុងព្រឹត្តបត្រ Nature បានរកឃើញថា មានម៉ូលេគុលម្យ៉ាងដែលអាចបំផ្លាញ DNA របស់យើងបាន។ រយៈពេល៤សប្ដាហ៍នៃការធ្វើពិសោធន៍លើសត្វកណ្ដុរនេះ បានបង្ហាញថា សត្វកណ្ដុរបានបាត់បង់បរិមាណនៃសារធាតុប្រូតេអ៊ីន ដែលមានឈ្មោះថា p53 ដែលមានតួនាទីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
លោក វេជ្ជបណ្ឌិត Makoto Hara ដែលជាអ្នកស្រាវជ្រាវនេះដែរ បាននិយាយថា ការសិក្សានេះ បានបង្ហាញថា ស្រ្ដេស ពិតជាអាចធ្វើឲ្យមានការកាត់បន្ថយកម្រិតនៃ p53 ពិតប្រាកដមែន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវដដែលនេះ ក៏គ្រោងនឹងធ្វើការស្រាវជ្រាវជាបន្តទៅទៀត ដើម្បីឲ្យកាន់តែច្បាស់ និងលម្អិតជាងនេះទៀត|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment