
កូនកើតមកមិនប្រក្រតី
ទិន្នន័យបានបង្ហាញមកថាស្រ្តីដែលមានផ្ទៃពោះហើយនៅបន្តជក់បារី អាចកើតកូនមកមានលក្ខណៈមិនប្រក្រតី ដូចជាដៃជើងដុះមកមិនពេញលក្ខណៈ ហើយបបេរមាត់មិនត្រង់ ច្រើនជាងស្ត្រីមានផ្ទៃពោះដែលមិនជក់បារី ២៥%។
ស្ត្រីនៅអង់គ្លេសខ្លះនៅតែគិតថានៅពេលមានផ្ទៃពោះគាត់ជក់បារីទៅធ្វើឲ្យទារកក្នុងផ្ទៃរបស់គាត់តូចជាងមុន ដូចនេះវាងាយស្រួលក្នុងការបង្កើតវា។
គាត់និយាយនេះសមម្យ៉ាងដែរ តែគាត់ភ្លេចគិតថាកូនរបស់គាត់អាចជួបគ្រោះថ្នាក់ធ្ងន់ៗធ្ងរដូចជា អាចបាត់ដៃបាត់ជើង អាចពិការភ្នែក និងពេលខ្លះទៀតឆែបមាត់ក៏មាន។
បើស្ត្រីសញ្ជាតិអង់គ្លេសទាំងនោះគិតពីគ្រោះថ្នាក់ទាំងនេះ ដែលអាចកើតដល់កូនរបស់គាត់ នោះគាត់ប្រហែលជាឈប់ជក់បារីហើយមើលទៅ។
នៅស្រុកខ្មែរយើង ស្ត្រីភាគច្រើនមិនចូលចិត្តជក់បារីទេ ហើយយើងសង្កេតឃើញថាកូនកើតមកក៏មិនសូវជាមានគ្រោះថ្នាក់ដូចកូនគេនៅប្រទេសតំបន់អឺរ៉ុបដែរ។ ដូចនេះបុរសៗគួរយល់និង ជួយឲ្យប្រពន្ធនិង កូនតូចរបស់ខ្លួនចៀសឲ្យផុតពីកន្ទុយបារី ព្រោះថាផ្សែងបារីដែលបងប្រុសៗជក់ទៅអាចប៉ះពាល់ដល់ស្រ្តីដែលមានផ្ទៃពោះអង្គុយក្បែរបាន។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment