
- បាញ់ថែម៣គ្រាប់ទៀតមើល !!!
មាន់ភ្លើងធ្វើតាមបញ្ជា តែលទ្ធផលសូន្យដដែល ។ ខឹងមែនទែន លោកមេបញ្ជាការស្រែកឡើង៖
- ចូលព្រៃបាញ់បំបែកក្បាលខ្លួនឯងឱ្យស្លាប់ស្រឡះទៅ !
មាន់ភ្លើងធ្វើតាមមែន ទាញកាំភ្លើងរត់វឹងសំដៅព្រៃស្រោងនៅខាងក្រោយបន្ទាយ។ ផាំង! ស្នូរកាំភ្លើងមួយគ្រាប់លាន់ឡើង, មនុស្សទាំងអស់ក្នុងបន្ទាយឡើងស្លាំងមុខ។
ដោយឡែកលោកមេបញ្ជាការស្រែកភ្លាត់សំឡេង ៖
- ម៉េចវាធ្វើមែនអ៊ីចឹង ?
ប៉ុន្តែបន្ទាប់នោះមិនយូរប៉ុន្មានស្រាប់តែ លេចមាន់ភ្លើងត្រឡប់មកវិញ, គំនាប់លោកមេបញ្ជាការ ព្រមទាំងនិយាយយ៉ាងស្រពាប់ស្រពោនថា៖
- សូមរាយការណ៍, គ្រាប់កាំភ្លើងដែលខ្ញុំ បាញ់ក្បាលខ្លួនឯងក៏វាមិនត្រូវដែរ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment