នៅពេលមនុស្សយើងហិតផ្សែងទ្បានច្រើន អាចបណ្តាលឲ្យកើតមានជំងឺគាំងបេះដូងកាន់តែលឿនជាងមុន នេះបើយោងតាមអ្នកជំនាញមកពីប្រទេសអង់គ្លេស។
ជាពិសេសនៅពេលដែលស្ទះចរាចរណ៍ និងនៅតាមស្តុបនានានៅលើលផ្លូវ ព្រោះថានៅទីកន្លែងនោះ មានទ្បាននិងម៉ូតូឈប់ច្រើន ដែលធ្វើឲ្យកំរិតនៃឧស័ន្មការបូនិចមានច្រើន និងធ្វើឲ្យអ្នកងាយនឹងកើតជំងឺគាំងបេះដូងបាន មិនតែប៉ុណ្ណោះទេ ផ្សែងនេះមិនល្អចំពោះសុខភាពរបស់អ្នកទ្បើយវាអាចធ្វើឲ្យអ្នកស្លាប់មុនអាយុទៀតផង។
បរិភោគអាហារមិនមានអាណាម័យ និងការជក់បារីសុទ្ធតែធ្វើឲ្យអ្នករងគ្រោះថ្នាក់ជំងឺគាំងបេះដូងនេះ ប៉ុន្តែផ្សែងទ្បានដែលអ្នកហិតរាល់ថ្ងៃនេះគឺប្រៀបបានដូចជាប៊ឺ ដែលលាបបន្ថែមពីលើអីចឹង គឺវាជួយឲ្យជំងឺគាំងបេះដូងនោះកាន់តែងាយកើតទ្បើងមួយកំរិតទៀត។
តើធ្វើដូចម្តេចដើម្បីជៀសវាងពីវាបាន?
ចំណុចដែលសំខាន់នោះគឺយើងគួរជៀសវាងការនៅជិតទ្បានដែលមានផ្សែងជាតិពលទាំងនោះ គឺនៅឲ្យបានឆ្ងាយគឺកាន់តែល្អ។ តែបើយើងពិបាកជៀសវាងពីវា យើងគួរតែរកអ្វីមកការពារខ្លួនយើង ដូចជាពាក់ម៉ាស់ ឬមានក្រណាត់អ្វីមកបិទមុខយើងដើម្បីកុំឲ្យស្រូបយកជាតិផ្សែងច្រើនពេក។
ប្រសិនបើអ្នកស្រលាញ់សុខភាពរបស់អ្នក អ្នកគួរតែគិតពីបញ្ហានេះផង ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment