
ស្រ្ដូកភាគច្រើនកើតពេលគេង
លោកវេជ្ជបណ្ឌិត Jason Mackey មកពីសាកលវិទ្យាល័យ ស៊ីនស៊ីណាទិ សហរដ្ឋអាមេរិក បានពន្យល់ថា ឱសថអាចការពារភាពពិការជាអចិន្រ្ដៃយ៍ក្រោយពេលកើតស្រ្ដូក ប៉ុន្ដែឱសថនេះត្រូវផ្ដល់ឲ្យអ្នកជំងឺយ៉ាងយូរបំផុត ៤ម៉ោងកន្លះក្រោយពេលអការៈនៃជំងឺនេះចាប់ផ្ដើម។ ជាសំណាងអាក្រក់ មនុស្សដែលកើតអការៈស្រ្ដូក ពេលគេងលក់ មិនអាចដឹងនោះទេ ដែលធ្វើឲ្យពួកគេមិនអាចទទួលការព្យាបាលបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតរូបនេះ បានបង្ហាញក្ដីកង្វល់ថា
អ្នកជំងឺដែលមានអការៈជំងឺស្រ្ដូកនាពេលគេងលក់ បានធ្វើឲ្យពួកគេមិនអាចលេបថ្នាំបាន ដែលនេះជាបញ្ហាធំបំផុត។ ប្រការល្អបំផុតគឺត្រូវចេះការពារខ្លួនកុំឲ្យកើតជំងឺនេះ ដោយត្រូវថែរក្សាសុខភាពឲ្យបានល្អ ទប់ស្កាត់មិនឲ្យសម្ពាធឈាមឡើងខ្ពស់ ទទួលទានអាហារដែលត្រឹមត្រូវ ធ្វើការហាត់ប្រាណឲ្យបានទៀតទាត់ និងត្រូវត្រួតពិនិត្យកម្រិតកូឡេស្ដេរ៉ូលឲ្យបានជាប្រចាំ។វេជ្ជបណ្ឌិត Mackey បានបន្ថែមទៀតថា ជំងឺស្រ្ដូកអាចព្យាបាលបាន ប្រសិនបើមនុស្សយើងដឹងពីវាបានរហ័ស។
ជំងឺស្រ្ដូក គឺជាជំងឺកំពូលទីបីដែលបានសម្លាប់ជីវិតមនុស្សនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីជំងឺបេះដូង និងមហារីក។
នៅក្នុងការស្រាវជ្រាវនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិនិត្យលើទិន្នន័យរបស់អ្នកជំងឺស្រ្ដូកដែលបញ្ជូនមកបន្ទប់សង្គ្រោះបន្ទាន់ នៅក្នុងសហរដ្ឋអាមេរិក។ ពួកគេបានរកឃើញថា ក្នុងចំណោមអ្នកជំងឺស្រ្ដូក ១៨៥៤នាក់ មាន២៧៣នាក់ហើយ (១៥ភាគរយ) មានអការៈជំងឺស្រ្ដូកពេលកំពុងតែគេង។

|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment