អត្ថបទថ្មីៗ :

ហេតុ​អ្វី​ស្រ្ដី​នៅ​បន្ត​ជក់​បារី​ពេល​មាន​ផ្ទៃពោះ​?

Sunday, December 11, 2011

ស្រ្ដី​មាន​ផ្ទៃ​ពោះ​កំពុង​ជក់​បារី
ទោះ​បី​ជា​ស្រី្ដភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​បាន​ដឹង​ និង​យល់​ពីគ្រោះ​ថ្នាក់​នៃ​ការ​ជក់​បារី​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ ប៉ុន្ដែ​អ្នក​ដែល​ចេះ​ជក់​បារី នៅ​តែ​បន្ត​សកម្មភាព​ជក់​បារី​របស់​ខ្លួន​ដដែល​ក្នុង​ពេល​ដ៏​សំខាន់​នេះ​។ ការ​ធ្វើ​បែប​នេះ គឺ​ដោយ​សារ​តែ​ស្រ្ដី​ទាំង​នោះ​ ជឿ​ជាក់​ថា​ ការ​ជក់​បារី អាច​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​មាឌ​តូច​ងាយ​ស្រួល​កើត​។
លោកសាស្រ្ដា​ចារ្យ​ Nick Macklon មក​ពី​សាកលវិទ្យាល័យ Southampton នៃ​ចក្រភព​អង់​គ្លេស​បាន​ថ្លែង​ថា ការ​ជក់​បារី​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ពិត​ជា​អាច​ធ្វើ​ឲ្យ​ទារក​មាន​រូប​រាង​តូច​ល្អិត ប៉ុន្ដែ​គ្រោះ​ថ្នាក់​ក៏​មាន​ច្រើន​ណាស់​ដែរ​។ ការ​យក​ចិត្ត​ទុក​ដាក់​បញ្ឈប់​ការ​គិត​បែប​នេះ គឺ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​ការ​ជឿ​បែប​នេះ​ ធ្វើ​ឲ្យទារក​ជួប​គ្រោះ​ថ្នាក់​នៅ​ពេល​ដែល​ពួក​គេ​ធំ​ដឹង​ក្ដី​។
លោក​សាស្រ្ដាចារ្យ​រូប​នេះ​បានបន្ដទៀត​ថា ការ​ជក់​បារីក្នុង​ពេល​មាន​ផ្ទៃ​ពោះ មិនត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់មាតា​ និង​ទារក​ក្នុង​ផ្ទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ពេល​ដែល​ទារក​នោះ​ធំ​ដឹង​ក្ដី​ទៀត​ផង​។
ឆ្លង​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​លើ​ស្រ្ដី​ចំនួន​ ៥ម៉ឺននាក់ អាច​ឲ្យ​គេ​រក​ឃើញថា អ្នក​ដែល​បន្ត​ជក់​បារី​ពេល​មាន​ផ្ទៃ​ពោះ គឺ​នឹង​ធ្វើ​ឲ្យ​ទារក​មាន​ទម្ងន់​ស្រាល​ (តូច​)។
ស្រ្ដី​ដែល​ជក់​បារីកាន់​តែ​ច្រើន ទម្ងន់​របស់​ទារក​ក្នុង​ផ្ទៃ​ក៏​កាន់​តែស្រាល​ (ស្រ្ដី​ដែល​ជក់បារី​លើស​ពី​១០ដើមក្នុង​មួយ​ថ្ងៃ នឹង​ធ្វើ​ឲ្យ​ទារក​មាន​ទម្ងន់​តែ​ ៣ខាំ ប៉ុណ្ណោះ​) ទាប​ជាង​ទម្ងន់​មធ្យម​នៃ​ទារក​ដែល​ម្ដាយ​មិន​ជក់​បារី​ ដែល​មាន​ទម្ងន់​ ៣,៤៥​គីឡូក្រាម​។
ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ​ ស្រ្ដី​ខ្លះ​នៅ​តែ​មិន​ព្រម​ឈប់​ជក់​បារី​ដដែល​ ដោយ​សារ​អ្នក​ខ្លះ​ ឈប់​មិន​បាន និង​ដោយ​សារ​អ្នក​ខ្លះ​ដូ​ច​ការ​អះ​អាង​របស់​លោក​សាស្រ្ដាចារ្យ​ខាង​លើ ពោល​គឺ​ការ​ចង់​ឲ្យ​មាន​ការ​ស្រួល​កើត ដោយ​សារ​ទារក​តូច​។
ដូច្នេះ​សរុប​មក​វិញ ស្រ្ដី​ទាំង​ឡាយ​ណា​ដែល​ជក់​បារី​ជា​ប្រចាំ គួរ​តែ​បញ្ឈប់ការ​ជក់​នេះ នៅ​ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ​នោះ ព្រោះពិត​ជា​មាន​គ្រោះ​ថ្នាក់ខ្លាំង​ណាស់​ចំពោះ​អ្នក និង​ទារក​ក្នុ​ងផ្ទៃ​។ ខ្មែរ​សារិកា នឹង​នាំ​មក​ជូន​លោក​អ្នក នូវ​ផល​វិបាកទាំង​ឡាយ​នៃ​ការ​ជក់​បារីកំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ នៅ​ពេល​ក្រោយ​ទៀត​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.