អត្ថបទថ្មីៗ :

ជក់​បារី​ អាច​បណ្ដាល​ឲ្យ​ខ្វាក់បាន

Sunday, December 11, 2011

អ្នក​ជក់​បារី​
ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ទើតែ​៦នាក់​ ក្នុង​ចំណោម​អ្នក​ជក់​បារី​១០នាក់ ឬ​ស្មើ​នឹង ៥៧,៥ភាគ​រយនៃ​អ្នក​ជក់​បារី​ទាំង​អស់​ នៅ​ក្នុង​ប្រទេស​សិង្ហបុរី គឺ​ខ្វាក់​​ ដែល​និយាយ​ឲ្យ​ចំ គឺ​ការ​ជក់​បារី​គឺ​អាច​បណ្ដាល​ឲ្យ​ខ្វាក់​បាន​។
ការ​ស្រាវ​ជ្រាវ​ដែលធ្វើ​ឡើង​ដោយ​ក្រុម​វេជ្ជ​បណ្ឌិត​សឹង្ហបុរី និង​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ ធ្វើ​ឡើង​លើ​អ្នក​ជក់​បារី ២០០នាក់ ចន្លោះ​អាយុ​ពី ១៤ ទៅ ៨៣ឆ្នាំ​។
ការ​ខ្វាក់​ភ្នែក គឺ​ជា​ពិការ​ភាព​ដែល​មនុស្ស​គ្រប់​រូប​ភ័យ​ខ្លាច​បំផុត ប៉ុន្ដែ​ចំពោះ​អ្នក​ជក់​បារី មាន​តែ​៤នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​១០នាក់ ដែល​បាន​ដឹង​ពី​ហានីភ័យ​នេះ។
ដូច​ដែល​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា ការ​ជក់​បារី​ គឺ​ប្រៀប​ដូចជា​ការ​ដុត​លុយ និង​ដុត​ជីវិត​ខ្លួន​ឯង​ចោល​ដូច្នេះ​ដែរ ពោល​គឺ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ច្រើនណាស់ ដូច​ជា​មហារីក​សួត គាំង​បេះ​ដូង និង​ជំងឺ​សាហាវ​ៗ​ជាច្រើន​ទៀត ប៉ុន្ដែ​អ្នកជក់​បារី​គឺ​នៅ​តែ​មាន​ដដែល​​។
ការ​រក​ឃើញ​ដដែលនេះ ក៏​បាន​បង្ហាញ​ដែរ​ថា ការ​ភ័យ​ខ្លាច​ខ្វាក់​ភ្នែក​ គឺ​ជា​ការ​ជម្រុញ​ធំ​ទី​ពីរ​សម្រាប់​ឲ្យ​អ្នក​ជក់​បារី​ទាំង​ឡាយ​សម្រេច​ចិត្ត​ឈប់​ជក់​បារី​ ខណៈដែល​ ជំងឺ​មហារីក​សួត គឺ​ជា​ការ​ភ័យ​ខ្លាច​ធំ​ទី​ពីរ​។
ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ក្រុមអ្នកចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ​ ក៏​បាន​បង្ហាញ​អារម្មណ៍​ចង់​ឈប់ជក់​បារី​ផង​ដែរ ក្រោយ​ពី​ឃើញ​នូវ​ការ​ព្រមាន​ស្ដី​ពី​គ្រោះថ្នាក់​ចំពោះ​សុខ​ភាព​។
ក្រុម​អ្នក​ជំនាញ​ខាង​វេជ្ជ​សាស្រ្ដ​បាន​និយាយ​ថា ការ​រក​ឃើញនា​ពេលនេះ ចាំ​បាច់​ត្រូវ​តែ​ធ្វើឲ្យ​ដឹង​ដល់​សាធារណៈជន ព្រោះ​មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ដឹង​ថា បារី​អាច​ធ្វើ​ឲ្យ​ខ្វាក់​បាននោះ​។
ក្រៅ​តែ​ពី​ឈប់​ជក់​បារី ក៏​នៅ​មាន​វិធី​ផ្សេង​ទៀត​ដែរ ដើម្បី​បង្ការ​ការ​ងងឹត​ភ្នែក ដូច​ជា​ការ​ទទួល​ទាន​នូវ​អាហារ​ដែល​សម្បូរ​បន្លែ​ និង​ជាតិ​វីតាមីន​ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.