អ្នកសំដែងសៀកម្នាក់ដើរចូលក្នុងបារមួយ ហើយបានឃើញមនុស្សជាច្រើនឈរជុំវិញតុមួយកំពុងមើលការសំដែងមួយ។នៅលើតុដែលមានមនុស្សឈរជុំវិញនោះ គេបានដាក់ ឆ្នាំងមួយ ហើយនៅលើឆ្នាំងនោះមានទាមួយកំពុងតែរាំ។
ដោយសារតែភាពអស្ចារ្យរបស់សត្វទា អ្នកលេងសៀកនោះក៏សុំទិញសត្វទានោះ។ បន្ទាប់ពីតថ្លៃគ្នារួចហើយ ម្ចាស់សត្វទាក៏សំរេចលក់ទា និងឆ្នាំងនោះឲ្យទៅអ្នកសំដែងសៀក ក្នុងតំលៃ ១០ ០០០ ដុល្លារ។
បីថ្ងៃក្រោយមកអ្នកសំដែងសៀកត្រលប់មកវិញ រួមទាំងកំហឹងទៀតផង គាត់បានដើរចូលទៅក្នុងបារទាំងទឹកមុខដ៏កាចសាហាវ ព្រោះថាខឹងនឹងអ្នកដែលបានលក់សត្វទានោះ។
នៅពេលជួបម្ចាស់ទា គាត់ក៏និយាយ៖ ទារបស់ឯងឆ្កួតៗ វាគ្មានចេះរាំស្អីទេ យើងខំដាក់វានៅលើឆ្នាំង នៅមុខអ្នកទស្សនា រាប់ពាន់អ្នក តែគ្មានឃើញវារាំសូម្បីតែបន្តិច។
ម្ចាស់ដែលលក់ទានោះ ក៏សើចហើយនិយាយថា៖ ឯងមានដុតភ្លើងពីក្រោមឆ្នាំង ឬអត់?
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment