
ពូផ្លយបានដូរអាជីពរបស់គាត់ពីមុនមកធ្វើជាអ្នករត់តាក់ស៊ី។ មានថ្ងៃមួយគាត់បានដឹកអ្នកដំណើរម្នាក់ដែលអង្គុយពីក្រោយគាត់ទៅតាមខេត្ត។ ចៃដន្យអីមេឃងងឹតស្លុបឈឹងដូចយប់អ្នកធ្វើដំណើរដែលនៅពីក្រោយគាត់នោះបានកេះស្មាគាត់សួរថាតើដល់កន្លែងណាហើយ? គ្រាន់តែកេះស្មាគាត់ភ្លាមក៏ភ្ញាក់ព្រឺត រួចក៏រ៉េចង្កូតទៅបុកដើមឈើធំមួយដែលនៅតាមដងផ្លូវ។
ពេលនោះអ្នកដំណើរសួរទៅគាត់ថាៈ ខ្ញុំគ្រាន់តែកេះពូសួរថា តើដល់ណាហើយម៉េចក៏ពូភ្ញាក់យ៉ាងសាហាវបែបនេះ? ពូផ្លយឆ្លើយថា ខ្ញុំទើបតែមកបើកតាក់ស៊ីប៉ុន្មានថ្ងៃនេះឯង ពីមុនខ្ញុំជាអ្នកបើកឡានដឹកខ្មោច!!!
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment