
បុរសស្រឡាញ់បុរសដូចគ្នា
ការស្រាវជ្រាវនេះ ធ្វើឡើងចំពោះមនុស្សច្រើនជាង ១២ម៉ឺននាក់ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែល ពេលនេះ កំពុងតែរកការគាំទ្រពីក្រុមអ្នកជំនាញបន្ថែមទៀត។
ការស្រាវជ្រាវដែលបានបោះពុម្ភនៅក្នុងព្រឹត្តបត្រជំងឺមហារីកនេះ ក៏បានរកឃើញដែរថា ស្រ្ដីដែលស្រឡាញ់ស្រ្ដីគ្នាឯង ក៏មានសុខភាពខ្សោយជាងស្រ្ដីធម្មតាផងដែរ។
ទោះជាការស្រាវជ្រាវនេះ បានរកឃើញថាបុរសខ្ទើយប្រឈមនឹងជំងឺមហារីកខ្លាំងក៏ដោយ
ប៉ុន្ដែមានក្រុមអ្នកស្រាវជ្រាវផ្សេងទៀតលើកឡើងថា ចាំបាច់ត្រូវមានការស្រាវជ្រាវផ្សេងថែមទៀត ដើម្បីធ្វើឲ្យប្រាកដនូវរបកគំហើញនេះ។ក្នុងចំណោមអ្នកដែលត្រូវបានគេសម្ភាសន៍ជាង ១២ម៉ឺននាក់នោះ មានបុរសខ្ទើយចំនួន ១៤៩៣ និងស្រ្ដីខ្ទើយចំនួន ៩១៨នាក់ ចំណែកឯស្រ្ដី ១១១៦នាក់ បានឆ្លើយថាពួកគេស្រឡាញ់ទាំងបុរស និងស្រ្ដី។
ជាលទ្ធផលចុងក្រោយ គេបានរកឃើញថា បុរសខ្ទើយមានអត្រាកើតជំងឺមហារីក ច្រើនជាងបុរសធម្មតាដល់ទៅ២ដងឯណោះ។
លោកវេជ្ជបណ្ឌិត Ulrike Boehmer មកពីសាលាវេជ្ជសាស្រ្តបូស្តុន បាននិយាយថា មូលហេតុដែលបណ្ដាលឲ្យបុរសខ្ទើយមានអត្រាកើតមហារីកខ្ពស់ គឺមានលក្ខណៈស្មុគស្មាញណាស់។
ចំណែកឯលោក Jason Warriner ដែលជាប្រធានគ្លីនិកអេដស៍មួយនៅអាមេរិក បានលើកឡើងថា ជំងឺអេដស៍អាចធ្វើឲ្យកើតជំងឺមហារីកជាច្រើនប្រភេទ ចំណែកឯបុរសខ្ទើយគឺជាក្រុមដែលងាយឆ្លងអេដស៍ ដូច្នេះបុរសខ្ទើយទាំងនោះនឹងងាយកើតជំងឺមហារីកដែរ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment