
រូបភាពពីហ្គូហ្គល
ជែលដែលមានផ្ទុក Gilead Sciences AIDS drug tenofovir បានកាត់បន្ថយកំរិតឆ្លងមេរោគអេដស៍ក្នុងខ្លួនស្ត្រីឲ្យនៅត្រឹម ៣៩ ភាគរយ ក្រោមការសាកល្បងអស់រយៈពេល ២ឆ្នាំ កន្លះ នៅអាហ្រ្វិចខាងត្បូង និងត្រូវបានអង្គការសុខភាពពិភពលោកហៅថា “groundbreaking”។ លោកបណ្ឌិត Henry Gabelnick នាយកប្រតិបត្តិរបស់ CONRAD ក្រុមមួយរបស់ក្រុមបង្កើតជែលការពារនេះ បានមានប្រសាសន៍ថា FDA ត្រូវការពត៍មានបន្ថែមថាតើវាមានប្រសិទ្ធិភាព និងមានសុវត្ថិភាពឬក៏អត់ ប៉ុន្តែគេនឹងខិតខំធ្វើវាឲ្យបានរហ័ស។
Gabelnick បាននិយាយក្នុងការសំភាសន៍តាមទូរស័ព្ទថា “ពួកគេនឹងធ្វើឲ្យបានលឿនបំផុត”។ “នេះមានន័យថាយើងមិនចាំបាច់រង់ចាំយូរនោះទេ។ ពួកគេត្រូវការរយៈពេល ៦ ខែសំរាប់ធ្វើការពិនិត្យលើទិន្នន័យនេះ។ តំរូវការសំរាប់ដែលនេះ គឺមានសារៈសំខាន់ណាស់ ព្រោះជំងឺអេដស៍បានសំលាប់មនុស្សអស់ជាច្រើន ដែលទូទាំងពិភពលោកគឺ ២៥ លាននាក់៕
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment