អត្ថបទថ្មីៗ :

ជីវិតរបស់ដី

Thursday, December 29, 2011

 ជីវិតរបស់ដី
 ជីវិតរបស់ដី
   ជីវិតនៅក្នុងដីនិងនៅលើដី សុទ្ទតែមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិត ស្និទ្ឌ។ ជីវជាតិឆ្លងជាបន្តបន្ទាប់ពីដីទៅរុក្ខជាតិពីរុក្ខជាតិទៅសត្វល្អិតបក្សី សត្វផ្សេងៗ ទៀត និងមនុស្សហើយឆ្លងពីរុក្ខជាតិ និងសត្វទៅ
ដីវិញ ដែលជាការធ្វើអោយមានជីវិតនៅលើដី ។ ក្នុងធម្មជាតិភាវរសទាំងអស់សុទ្ធតែពឹង ពាក់ទៅលើការងាររបស់ភាវរសដទៃទៀត ដើម្បីរីកចំរើន​ និងលូតលាស់ ។ ដំណើរនៃសារ ធាតុចិញ្ចឹមពីដីទៅរុក្ខជាតិ ភាគច្រើនមានទំនាក់ទំនងលើគ្នាទៅវិញទៅមក។ ការផ្លាស់ប្តូរ អាចប្រព្រឹត្តទៅបានដោយសារការងាររបស់ពួកសត្វល្អិតរាប់លាន ដែលមើលមិន ឃើញ ។ ភាវរសទាំងនេះតូចណាស់ដែល ១ មមអាចចំណុះបានរាប់ ពាន់ភាវរស ហើយយើងត្រូវ ការមីក្រូស្តុបដែលមានកែវពង្រីកខ្លាំង ទើបអាចមើលវាឃើញ។ ហេតុនេះ ហើយទើបគេ ហៅពួកវាថា​មីក្រូសារពាង្គកាយ(ភាវរសល្អិត)។ ពពួកមីក្រូសារពាង្គកាយ រួមជាមួយនិង ភាវរសធំៗ ក្នុងដីដូចជាស្រមោច កណ្តៀរ ជន្លេន ពួកក្អែប ខ្យងតូច ៗ ។ ធ្វើ ការបំបែក ទាំងសារធាតុសរីរាង្គ(ដើមដងរុក្ខជាតិងាប់និងសាកសពសត្វ) និងសារធាតុមិនមែនសរីរាង្គ (ខ្សាច់ ឥដ្ឋ) ដើម្បីបង្កើតជាចំណីអាហាររបស់រុក្ខជាតិ ដែលឬសរុក្ខជាតិអាចស្រូបយកបាន សារធាតុទាំងនេះដោយងាយ។
ដីពោរពេញដោយជីវិតៈ
 ដីដែលមានជីជាតិប្រៀបដូចជា មន្ទីរពិសោធន៍ឬរោងចក្រ ដែលមានភាវរសធ្វើការជាប្រចាំ ដើម្បីផលិតអាហារសម្រាប់រុក្ខជាតិតាមដំណើរភាវរសដ៏ សុំាញុំ ។ មីក្រូសាពាង្គកាយក្នុងដីមានរូបរាង និងទំហំខុសគ្នា។ ខ្លះចិញ្ចឹមជីវិតដោយស៊ីរុក្ខ ជាតិងាប់ៗ និងកាកសំណល់សត្វខ្លះស៊ីមីក្រូសាពាង្គកាយផ្សេងទៀតជាចំណី ហើយខ្លះ ទៀត ស្រូបយកថាមពលពួកវាត្រូវការពីជាតិរ៉ែ(បំបែកពីណែកថ្មតូចៗ) នៅក្នុងដី ។ មាន វិធីផ្សេងទៀត ដែលយើងអាចចែកមីក្រូសាពាង្គកាយជាប្រភេថទ។ មីក្រូសាពាង្គកាយ ខ្លះ ជារុក្ខជាតិល្ងិតៗ (មីក្រូហ្វូរ៉ា) ហើយខ្លះទៀតជាសត្វល្អិតៗ (មីក្រូហ្វូនណា) ។ ខាងក្រោម នេះ គឺជាការពណ៌នាខ្លីៗ អំពីមីក្រូសាពាង្គកា​យទាំងនេះ ដើម្បីផ្តល់ដល់អ្នកអាននូវគំនិត មួយអំពីប្រភេទ និងលក្ខណៈរបស់ពួកវា។
បាក់តេរីៈ 
​ជារុក្ខជាតិដ៏សាមញ្ញដែលមានកោសិកាតែមួយ។ ពួកវាមានច្រើនប្រភេទហើយ អាចរស់នៅក្នុងសីតុណ្ហភាពខុសគ្នាហើយស៊ីរុក្ខជាតិ សត្វ និងសារធាតុរ៉ែ ។ ពួកវា ជាផ្នែក ដ៏លើសលុបមួយនៅក្នុងដី។ នៅក្នុងដីមានជីជាតិមួយក្រាម យើងអាចរកបាន ១០ លាន បាក់តេរី។ ប្រសិនបើបាក់តេរីទាំងអស់អាចប្រមូលពីដីស្រទាប់លើ (ជម្រៅ ១៥ ទៅ ២០ សម) ក្នុងដីមួយហិចតាពីដីចំការ ឬដីព្រៃ ទំងន់របស់ពួកវា៤៥០ ទៅ ៤៥០០ គីឡូក្រាម។
ផ្សិតៈ
 រួមមានមេតំបែផ្សិតលើអាហារ និងផ្សិតធំៗ ចំនួន ១០០,០០០ ទៅ ១,០០០,០០០ ក្នុងដីមួយក្រាម ប៉ុន្តែស្រទាប់លើ ១ ហិចតា ។ ស្រដៀងគ្នានិងបាក់តេរី និងអាក់ទីណូមីសេ តដែរ ពពួកផ្សិតត្រូវរកចំណីដោយសារការបំបែកសារធាតុសរីរាង្គ ។ផ្សិត និងបាក់តេរីខ្លះ អាចបង្កជម្ងឺដល់រុក្ខជាតិដែរ ។ ប្រភេទទាំងនេះ វាកើនឡើងឆាប់រហ័សនៅពេលដែលដី ហាប់ឬ ពេលមានទឹកដក់ (នៅពេលណាអុកស៊ីសែនមិនគ្រប់គ្រាន់នៅក្នុងដី) ។ ផ្សិតមាន លំដាប់ប្រែប្រួលពីមានកោសិកាតែមួយ ទៅកោសិកាច្រើន (ផ្សិតលើចំណីអាហារ) និង ផ្សិត(ផ្សិតដុះធំៗ) ។ ពួកវាទាំងនេះ គឺជាអ្នកបំបែកសារធាតុសរីរាង្គយ៉ាងខ្លាំងក្លារស់លើ រុក្ខជាតិងាប់ និងរុក្ខជាតិរសព្រមទាំងជាលិកាសត្វ។ស្ព័រ គឺជាគ្រាប់ពូជរបស់ផ្សិត ហើយ និងមានអង្កត់ផ្ជិតពី ៥ ទៅ ២០ មីក្រូង សមាជិកចំបងៗនៃមីក្រូហ្វូណាមាន។

                           ឯកសារយោង
                           សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.