ព័ត៌មានសប្ដាហ៍នេះពីសមាគមជំងឺស្ត្រូកអាមេរិកបានលើកឡើងអំពីការជាប់ទាក់ទងរវាងការប្រើប្រាស់សូដា និងការកើនឡើងហានិភ័យជំងឺស្ត្រូក។ តាមរយៈទិន្នន័យថ្មីដែលបានមកពីការសិក្សាដប់ឆ្នាំ អ្នកដែលញ៉ាំសូដារាល់ថ្ងៃមានអត្រាជំងឺស្ត្រូក ៦១% ខ្ពស់ជាងអ្នកធម្មតា។ ប្រសិនបើលទ្ធផលនេះត្រូវបានអះអាងក្នុងការសិក្សានាពេលអនាគតនោះ សូដា... ប្រហែលជាមិនមែនសារធាតុល្អបំផុតសម្រាប់ភេសជ្ជៈដែលមានជាតិផ្អែមការការពារដើម្បីប្រឆាំងនឹងជំងឺសរសៃឈាម នេះបើតាមលោក ហាន់ណា ហ្គាដិនន័រ (Hannah Gardener, Sc. D) ដែលជាអ្នកដឹកនាំការស្រាវជ្រាវ។ ហេតុអ្វីបានជាមានការជាប់ទាក់ទង? សូដាដែលយើងបរិភោគសព្វថ្ងៃនៅតែមានសារធាតុសូដ្យូមដែលជាហេតុនាំឲ្យសម្ពាធឈាមឡើងខ្ពស់ ដែលជាកត្តានាំឲ្យមានជំងឺស្ត្រូក។ ទោះជាយ៉ាងនេះក្ដី ដោយយោលទៅតាមអ្នកស្រាវជ្រាវ ការបង្កើនការបរិភោគដោយមិនគិតពីថាតើអ្នកនោះមានជំងឺសម្ពាធឈាមក្ដី ក៏វាអាចបង្កើនហានិភ័យជំងឺស្ត្រូកបានដែរ។ ក្នុងការសិក្សានេះផងដែរ អ្នកដែលបរិភោគសូដ្យូមច្រើនជាង ៤០០០ មិល្លីក្រាមក្នុងមួយថ្ងៃ មានអត្រាជំងឺស្ត្រូកទ្វេដងបើប្រៀបធៀបនឹងអ្នកដែលបរិភោគតិចជាង ១៥០០ មិល្លីក្រាម។ ឯកសារណែនាំស្ដីពីរបបអាហារក្នុងសហរដ្ឋអាមេរិក បានកំណត់មិនឲ្យច្រើនជាង ២៣០០ មិល្លីក្រាម (ប្រហែលមួយស្លាបព្រាតែ) នៃអំបិលដែលញ៉ាំរាល់ថ្ងៃ។ សមាគមបេះដូងសហរដ្ឋអាមេរិក បានកំណត់ចំនួនសូដ្យូមដែលបរិភោគរាល់ថ្ងៃគឺ ១៥០០ មីលីក្រាម។ខ្មែរសារិកាសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងយកចិត្តទុកដាក់ថែមទៀតលើការប្រប្រាស់ផលិតផលពីសូដា ដើម្បីសុខភាពទាំងអស់គ្នា។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment