អត្ថបទថ្មីៗ :

ញ៉ាំ​សាច់​ច្រើន មិនល្អ​ចំពោះ​សុខ​ភាព​នោះ​ទេ

Sunday, December 11, 2011

សាច់
របាយ​ការណ៍​ពី​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលម៉ិញ​នេះ​ថា ការ​ទទួល​ទាន​សាច់​ច្រើន​ពេក គឺ​មិនល្អ​ចំពោះ​សុខ​ភាព​របស់​យើង​នោះ​ទេ​។
ការ​ស្រាវ​ជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​មួយ​ក្រុមមក​ពី​សហរដ្ឋ​អាមេរិក​នេះ បាន​រក​ឃើញ​ថា ការ​ទទួល​ទាន​សាច់​ច្រើន​ហួស​កម្រិត​ នឹង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​ ដែល​មាន​ទាំង​​ការ​ប្រឈម​មុខ​នឹង​ហានីភ័យនៃ​ជំងឺ​បេះ​ដូង និង​ជំងឺ​មហារីក​មួយ​ចំនួន​ទៀត​។ ដូច្នេះ​បើ​យើង​កាត់​បន្ថយ​ការ​បរិមាណ​សាច់​ដែល​យើង​ទទួល​ទាន​ប្រចាំ​ថ្ងៃ នោះ​គឺ​ដូច​ជា​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ដ៏​សាហាវ​ទាំង​ពីរ​នេះ​​ដែរ​។
របាយ​ការណ៍នៃ​ការ​ស្រាវ​ជ្រាវ​នេះ ក៏បានធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​មុនៗ​ផង​ដែរ។ យ៉ាង​ណាមិញ​ ការ​ស្រាវ​ជ្រា​វ​នេះ​ក៏​បា​ន​បញ្ជាក់​ពី​ចំណុច​ល្អ​នៃ​សាច់​ផង​ដែរ ក្នុង​នោះ​សាច់​គឺ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ប្រូតេអ៊ីន និង​វីតាមីន នៅ​ពេល​ដែល​យើង​ទទួល​ទាន​វា​ក្នុង​កម្រិត​មួយ​សម​​ល្មម​ មិន​មែន​ច្រើន​ជ្រុល​នោះ​ទេ​។ ប៉ុន្ដែ​ការ​ឲ្យ​បន្ថយ​ជា​តិ​សាច់ ឬ​ក៏​បរិភោគ​ក្នុង​បរិមាណមួយ​សម​ស្រប​នេះ គឺ​ពិបាក​ណាស់​សម្រាប់​ជនជាតិ​អាមេរិក​ ព្រោះ​នៅ​សហរដ្ឋ​អាមេរិក​មាន​ការ​បរិភោគ​សាច់​ច្រើនជាង​គេ ដែល​ក្នុង​នោះ​ច្រើនជាង​ទ្វីប​អ៊ឺ​រ៉ុប​ដល់​ទៅ ៦០% ច្រើន​ជាង​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា​ប្រទេស​កម្ពុជា​យើង​ជាដើម​ចំនួន ៤០%​។
ផល​ប៉ះពាល់​ចំពោះ​សុខភាព​​នៃ​ការ​បរិភោគ​សាច់​ក្រហម​ច្រើន មាន​ដូចជា កើនឡើង​កូឡេស្ទេរ៉ូល​ដែល​ធ្វើ​ឲ្យ​ធាត់​លើស​ទម្ងន់ ស្លាប់​ដោយ​សារ​កើត​ជំងឺ​បេះ​ដូង និង​ជំងឺ​មហារីក​។
លោក McCullough ដែលជាអ្នក​ចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ បាន​លើក​ឡើង​ថា អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​ច្រើន​ គួរ​តែ​កាត់​បន្ថយ​ឲ្យ​បាន​ពាក់​កណ្ដាល​នោះ​ជា​ការ​ល្អ (បរិមាណ​ដែល​ណែនាំ​ដោយ​អ្នកជំនាញ​គឺ ១៨អោន ក្នុង​មួយ​សប្ដាហ៍​)​។
ក្រុម​អ្នក​ជំនាញ​ដដែល​ក៏​បាន​ណែនាំឲ្យមាន​ការ​ទទួល​ទាន​បន្លែ ផ្លែ​ឈើ​ឲ្យ​ច្រើន​ ដើម្បី​អាច​កាត់ប​ន្ថយ​សាច់​បានច្រើន​ផង​ដែរ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.