អត្ថបទថ្មីៗ :

មើលរឿងសិច​ល្អចំពោះអ័រម៉ូនតេសស្តូស្ត័ររ៉ូន

Wednesday, December 7, 2011

បុរស​កំពុង​មើល​វីដេអូ​សិច
ការ​មើល​រឿង​អាស​អាភាស​ ត្រូវ​បាន​មនុស្ស​ជាច្រើន​​គិត​ថាជា​ការ​មិន​ល្អ ព្រោះវា​អាច​នាំ​ឲ្យ​កើត​នូវ​អំពើ​អបាយ​មុខ​ក្នុង​សង្គម ហើយ​វា​ថែ​ម​ទាំង​បាន​បង្រៀន​ក្មេង​ៗ​ឲ្យ​ចេះ​ពី​សិច​ទៀត​ផង​។ ប៉ុន្ដែ​ក្រៅ​ពី​ចំណុច​អាក្រក់ ការ​មើល​រឿង​សិច​ក៏​អាច​មាន​លទ្ធផល​ល្អផង​ដែរ​។
ជា​ធម្មតា​ ការ​មើល​នូវ​រឿង​បែប​អាស​អាភាស អាច​ជួយ​ជម្រុញ​នូវ​ចំណង់​ផ្លូវ​ភេទ​របស់​លោក​អ្នក​។ មាន​គូ​ស្វាមី​ភរិយា​ខ្លះ​ ក៏​បាន​ទទួល​នូវ​ផល​ប្រ​យោជន៍​ពី​ការ​មើល​នេះដែរ ព្រោះ​ការ​មើ​ល​រឿង​បែប​នេះ​ជា​មួយ​គ្នា​ អាច​ឲ្យ​ពួក​គេ​ទាំង​ពីរ​ទទួល​បាន​នូវ​ទិច​និច​ថ្មីៗ​ ក៏ដូច​ជា​ដឹង​របៀប​ធ្វើ​ឲ្យ​ជីវិត​សិច​របស់​ពួក​គេ​កាន់​តែ​មាន​ន័យ​។
កាន់​តែពិសេស​លើស​នេះទៀត ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​​មួយ​បាន​រក​ឃើញ​ថា ការ​មើល​ភាព​យន្ត​សិច​អាច​ជួយ​បង្កើន​នូវ​កម្រិត​អ័រ​ម៉ូន​ដ៏​សំខាន់ គឺ​អ័រ​ម៉ូន
តេស​ស្តូស្ត័រ​រ៉ូន​ទៀត​ផង​។​ មាន​មនុស្ស​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក​បាន​ចំណាយ​លុយ​រាប់​លាន​ដុលា្លរ​ដើម្បី​ព្យាបាល​នូវ​ការ​ធ្លាក់​ចុះ​នូវ​កម្រិត​អ័រ​ម៉ូន​នេះ ដូច្នេះហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ត្រូវ​ចំណាយ​លុយ​ច្រើន​បែ​បនេះ ងាក​មក​មើល​វីដេអូសិច​ជំនួស​វិញ​ក៏​បាន​ដែរ​?
អ័រ​ម៉ូន​តេសស្ដេស្ត័រ​រ៉ូន គឺ​ជា​អ័រ​ម៉ូន​ម្យ៉ាង​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ន៍​នូវ​សរី​រាង្គ​កកើត​ឡើង​វិញ​។ វា​ក៏​មាន​តួនាទី​ក្នុង​ពេល​សិច និង​ត្រួត​ពិនិត្យ​នូវ​ការ​លូត​លាស់​របស់​សាច់​ដុំ ភាព​រឹង​មាំ​របស់​ឆ្អឹង និង​ជា​ពិសេស​ជួយ​ជម្រុញ​ថាម​ពល​សិច​។
មាន​បុរស​ជាច្រើនបាន​រងគ្រោះ​ដោយ​សារ​ការ​មាន​កម្រិត​អ័រ​ម៉ូន​តេសស្តូស្ត័រ​រ៉ូនទាប​​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចំណង់​ផ្លូវ​ភេទ​ខ្សោយ​ និង​មាន​បញ្ហា​សិច​ជា​ច្រើន​ទៀត​។​ ការ​ធ្លាក់​ចុះ​នេះ ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត​ដូច​ជា ការ​ផ្លាស់​ប្ដូរអារម្មណ៍ ការ​ធុញ​ថប់​ តប់​ប្រ​ម៉ល់ ខឹង​ច្រឡោត ខ្សោយ​សាច់​ដុំ និង​ឆ្អឹង​មិន​រឹង​មាំ​។
មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​កម្រិត​អ័រ​ម៉ូន​តេសស្ដូស្ត័រ​រ៉ូន​ទាប គឺ​ដោយ​សារ​តែ​ភាព​ចាស់​ លក្ខខណ្ឌ​រស់​នៅ​មិន​ល្អ កើត​ជំងឺ​ទឹក​នោម​ផ្អែម និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​។
ការ​ស្រាវ​ជ្រាវ​ដែល​រក​ឃើញ​ថា ការ​មើល​វីដេអូសិច​អាច​ជួយ​បង្កើន​នូវ​កម្រិត​អ័រ​ម៉ូន​តេសស្តូស្ត័រ​រ៉ូន គឺ​ដោយ​សារ​តែ​នៅ​ពេល​អ្នក​មើល​ វា​ធ្វើ​ឲ្យ​អ្នក​មានភាព​រំញោច​ចំណង់​ផ្លូវ​ភេទ ដែល​អាចជួយ​ឲ្យ​អ្នក​អសមត្ថ​ភាព​ភេទ​ ប្រែ​ក្លាយ​ជា​ធម្មតា​វិញ​។
ប្រសិន​បើ​អ្នក​គិត​ថា អ្នក​មិន​អាច​មើ​ល​វីដេអូសិច​បាន​ទេ អ្នក​អាច​អនុវត្ត​តាម​វិធី​សាស្រ្ត​ងាយ​ៗ​ដូច​ខាង​ក្រោម​៖
- ហាត់​ប្រាណ​ជា​ប្រ​ចាំ (ជា​ពិសេស​លើក​ទម្ងន់)
- សម្រក​ទម្ងន់
- ញ៉ាំ​អាហារ​ឲ្យ​ទៀត​ទាត់​ពេល​វេលា​ និង​ត្រឹម​ត្រូវ
- បញ្ឈប់​ការ​ផឹក​គ្រឿង​ស្រវឹង
- គេង​យ៉ាង​តិច​៧ម៉ោង​ក្នុ​ងមួយ​ថ្ងៃ
ជា​ចុង​បញ្ចប់ ប្រ​សិន​បើ​អស់​លោក​អ្នក​មាន​អារម្មណ៍​ថាធុញ​ថប់​នឹង​ជីវិត​សិច​របស់​លោក​អ្នក​ ដោយ​សារ​តែ​ការ​គ្មាន​ចំណង់ លោក​អ្នក​អាច​ទិញ​នៅ​ទស្សនា​វដ្ដី​សិច ខ្សែ​ភាព​យន្ត​សិច ។ ប៉ុន្ដែ​ប្រសិន​បើ​អាច លោក​អ្នក​អាច​អនុវត្ត​នូវ​វិធី​សាស្រ្ត​ងាយ​ៗ ប៉ុន្មាន​ចំនុច​ខាង​លើ​ក៏​បាន​ដែរ​។
សូមចងចាំថា​ អត្ថបទ​ខាង​លើ​នេះសម​ស្រប​សំរាប់​តែ​មនុស្ស​ពេញវ័យ​ប៉ុណ្ណោះ វាអាចជាការ​មិនសមរម្យសំរាប់ក្រុម​គ្រួ​សារ​អ្នកឬបរិស្ថាន​ជំវិញ​អ្នក សូម​ពិចារណាដោយ​ខ្លួន​ឯង​ មុននឹង​ធ្វើតាម​សេចក្តី​ណែ​នាំ​ខាង​លើ


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.