
សត្វមួយប្រភេទក្នុងចំណោមសត្វថ្មីៗ
ចំនួនដែលរកឃើញនាពេលនេះ គឺចេញពីការសិក្សាទៅលើទំនាក់ទំនងរវាងសាខា និងខ្សែស្រឡាយនៃជីវិតភាវៈរស់។ ក្រុមអ្នកស្រាវជ្រាវទាំងនេះ ក៏បានព្រមានផងដែរថា សត្វ និងភាវៈរស់ជាច្រើន អាចនឹងផុតពូជ មុនពេលដែលវាត្រូវបានគេយកមកសិក្សា។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនភាវៈរស់ជាច្រើននៅលើផែនដី អាចត្រូវបានពិបាកនឹងរាប់ណាស់ ហើយវិធីដែលអ្នកវិទ្យាសាស្រ្ដប្រើដើម្បីគណនានោះ ក៏កាន់តែពិបាកយល់ថែមទៀត។មួយភាគធំនៃភាវៈរស់ទាំង ៨,៧លានប្រភេទនេះ គឺជាសត្វ ហើយមួយចំនួនតូចទៀត មានដូចជាប្រភេទផ្សិត ដើមរុក្ខជាតិ និងពពួកសរីរាង្គភាគល្អិតតូចៗដទៃទៀត។ សត្វដែលមានចំនួនភាគច្រើននោះគឺ មាន ៧,៧៧លានប្រភេទ ខណៈដែលសល់ពីនេះគឺជាពពួកផ្សិត (០,៦១លានប្រភេទ) រុក្ខជាតិ (០,៣០លានប្រភេទ)។
សូមបញ្ជាក់ផងដែរថា ចំនួនដែលរកឃើញនាពេលនេះ គឺក៏រាប់បញ្ចូលទាំងពពួកបាក់តេរី និងប្រភេទផ្សេងៗទៀតនៃសរីរាង្គតូចៗដែលមើលមិនឃើញ។
ក្នុងចំណោម ៨,៧លានប្រភេទនេះ មានតែ ១,២លានប្រភេទប៉ុណ្ណោះ ដែលអ្នកវិទ្យាសាស្រ្ដបានធ្វើការសិក្សាពិពណ៌នារួចរាល់ ដែលភាគច្រើន ជាពពួកសត្វ និងរុក្ខជាតិដែលនៅលើគោក ឯនៅក្នុងបាតមហាសមុទ្ទមិនសូវមាននោះទេ។

ពពួកសត្វល្អិតថ្មីៗដែលទើបរកឃើញ

សត្វដែលគេដាក់ឈ្មោះថាblack-capped woodnymph ទើបរកឃើញនៅឆ្នាំ២០០៩ នៅកូឡុំប៊ី
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment