
បុរសម្នាក់ដើរប្រញាប់ប្រញាល់ចូលតៀមស្រា ហៅអ្នកលក់យកស្រាម៉ារទីនីមួយកែវមកផឹក។ គាត់នោះលើកកែវស្រាអកមួយដង្ហើមអស់រលីង រួចលូកយកក្រដាសប្រាក់៥ដុល្លារពីហោប៉ៅដាក់លើតុ ហើយដើរចេញយ៉ាងប្រញាប់ប្រញាល់ ដូចពេលចូលមក ។
ដឹងអីភ្លាមនោះពេលងើយមុខឡើងស្រាប់តែវាក់នឹងម្ចាស់តៀមកំពុងដើរចូលដោយសម្លឹងមករកគាត់ដែរ ។
ដឹងថាម្ចាស់តៀមឃើញអាកប្បកិរិយារបស់ខ្លួន គាត់ក៏និយាយដោះសារ៖ លោកថៅកែឃើញបុរសម្នាក់ទើបតែចេញនោះទេ?
គាត់នោះហៅស្រាម៉ារទីនីមួយកែវ ហើយឱ្យរង្វាន់ខ្ញុំ៥ដុល្លារ តែគាត់ប្រញាប់ប្រញាល់ចេញទៅភ្លេចឱ្យថ្លៃស្រា !!!
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment