
លោក Bill Gates
លោក Bill Gates នៅតែជាអ្នកមានជាងគេដដែលនៅក្នុងឆ្នាំនេះ ហើយក៏ជាឆ្នាំទី១៨ជាប់គ្នាផងដែរ ដែលគាត់ស្ថិតនៅលើគេ ជាមួយនឹងទឹកប្រាក់ ៥៩ពាន់លានដុល្លារ។ ឆ្នាំចុងក្រោយដែលគាត់មិនបានឈរនៅលេខមួយ គឺឆ្នាំ១៩៩៣ ដែលពេលនោះ មិត្តជិតស្និទ្ធរបស់គាត់ គឺលោក Warren Buffett គឺជាអ្នកដែលមានជាងគេ។ បច្ចុប្បន្ននេះ Buffett បានឈរនៅលេខពីរ ប៉ុន្ដែគម្លាតរវាងគាត់ និងលោក Bill Gates គឺខុសគ្នាឆ្ងាយណាស់ (៣៩ពាន់លានដុល្លារ)។
អ្វីដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត គឺស្ថានិកវ័យក្មេងរបស់ Facebook គឺលោក Mark Zuckerberg ដែលបានស្ថិតក្នុងចំណោមមហាសេដ្ឋីលំដាប់កំពូលទាំង២០ផងដែរ ដោយស្ថិតនៅលំដាប់ទី ១៤ ជាមួយនឹងទ្រព្យសម្បតិ្ត ១៧,៥ពាន់លានដុល្លារ ក្នុងអាយុទើបតែ២៧ឆ្នាំ។
ស្ថិតក្នុងចំណោមកំពូលៗទាំង២០ដទៃទៀត រួមមាន លោក Larry Ellison ដែលជាអ្នកបង្កើតក្រុមហ៊ុន Oracle (៣៣ពាន់លានដុល្លារ), គ្រួសារត្រកូល Walton ដែលរួមមាន លោក Christy Walton (២៤,៥ពាន់លានដុល្លារ), Jim C. Walton (២១,១ពាន់លានដុល្លារ) និង Alice Walton (២០,៩ពាន់លានដុល្លារ)។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes នៅឆ្នាំនេះ គឺមិនមែនជាអ្នករកស៊ីជើងចាស់ទាំងអស់នោះទេ តែជាសហគ្រិនជំនាន់ថ្មី ជាពិសេសគឺអ្នកដែលរកស៊ីទាក់ទងនឹងបច្ចេកវិទ្យា។
ចំណែកមហាសេដ្ឋីបីនាក់ដែលស្ថិតក្នុងបញ្ជីនេះកាលពីឆ្នាំមុន បានទទួលមរណៈទៅហើយ ដែលមាន John Anderson, William Cook និង Jess Jackson។
ដើម្បីឲ្យកាន់តែច្បាស់ សូមប្រិយមិត្ត មើលរូបថត និងព័ត៌មានខ្លះៗទាក់ទងនឹងមហាសេដ្ឋីកំពូលទាំង២០ប្រចាំសហរដ្ឋអាមេរិក ដែលមានដូចខាងក្រោម៖

លោក Bill Gates
ទ្រព្យសម្បត្តិ ៖ ៥៩ពាន់លានដុល្លារ
អាយុ ៥៥ឆ្នាំ
ប្រភពចំណូល Microsoft

លោក Warren Buffett
ទ្រព្យសម្បតិ្ត ៣៩ពាន់លានដុល្លារ
អាយុ ៨១ឆ្នាំ
ប្រភពចំណូល Berkshire Hathaway

លោក Larry Ellison
ទ្រព្យសម្បត្តិ ៣៣ពាន់លានដុល្លារ
អាយុ ៦៧ឆ្នាំ
ប្រភពចំណូល ក្រុមហ៊ុនOracle

លោក Charles Koch
ទ្រព្យសម្បតិ្ត ២៥ពាន់លានដុល្លារ
អាយុ ៧៥ឆ្នាំ
ប្រភពចំណូល : Manufacturing

លោក David Koch
ទ្រព្យសម្បត្តិ ២៥ពាន់លានដុល្លារ
អាយុ ៧១ឆ្នាំ
ប្រភពចំណូល : Manufacturing

អ្នកស្រី Christy Walton (ឆ្វេង)
ទ្រព្យសម្បត្តិ ២៤,៥ពាន់លានដុល្លារ
អាយុ ៥៦ឆ្នាំ
ប្រភពចំណូល Walmart

លោក George Soros
ទ្រព្យសម្បតិ្ត ២២លានដុល្លារ
អាយុ ៨១ឆ្នាំ
ប្រភពចំណូល Hedge funds

លោក Sheldon Adelson
ទ្រព្យសម្បតិ្ត ២១,៥ពាន់លានដុល្លារ
អាយុ ៧៨ឆ្នាំ
ប្រភពចំណូល Casinos

Jim Walton
ទ្រព្យសម្បត្តិ ២១,១ពាន់លានដុល្លារ
អាយុ ៦៣ឆ្នាំ
ប្រភពចំណូល Walmart

អ្នកស្រី Alice Walton
ទ្រព្យសម្បត្តិ ២០,៩ពាន់លានដុល្លារ
អាយុ ៦១ឆ្នាំ
ប្រភពចំណូល Walmart

លោក S. Robson Walton
ទ្រព្យសម្បត្តិ ២០,៥ពាន់លានដុល្លារ
អាយុ ៦៧ឆ្នាំ
ប្រភពចំណូល Walmart

លោក Michael Bloomberg
ទ្រព្យសម្បត្តិ ១៩,៥ពាន់លានដុល្លារ
អាយុ ៦៩ឆ្នាំ
ប្រភពចំណូល Bloomberg

លោក Jeff Bezon
ទ្រព្យសម្បតិ្ត ១៩,១ពាន់លានដុល្លារ
អាយុ ៤៧ឆ្នាំ
ប្រភពចំណូល ក្រុមហ៊ុន Amazon

លោក Mark Zuckerberg
ទ្រព្យសម្បត្តិ ១៧,៥ពាន់លានដុល្លារ
អាយុ ២៧ឆ្នាំ
ប្រភពចំណូល Facebook

លោក Sergey Brin
ទ្រព្យសម្បត្តិ ១៦,៧ពាន់លានដុល្លារ
អាយុ ៣៨ឆ្នាំ
ប្រភពចំណូល Google

លោក Larry Page
ទ្រព្យសម្បត្តិ ១៦,៧ពាន់លានដុល្លារ
អាយុ ៣៨ឆ្នាំ
ប្រភពចំណូល Google

លោក John Paulson
ទ្រព្យសម្បត្តិ ១៥,៥ពាន់លានដុល្លារ
អាយុ ៥៥ឆ្នាំ
ប្រភពចំណូល Hedge funds

លោក Michael Dell
ទ្រព្យសម្បត្តិ ១៥ពាន់លានដុល្លារ
អាយុ ៤៦
ប្រភពចំណូល Dell

លោក Steve Ballmer
ទ្រព្យសម្បត្តិ ១៣,៩ពាន់លានដុល្លា
អាយុ ៥៥ឆ្នាំ
ប្រភពចំណូល Microsoft

លោក Forest Mars (ស្ដាំ)
ទ្រព្យសម្បត្តិ ១៣,៨ពាន់លានដុល្លារ
អាយុ ៨០ឆ្នាំ
ប្រភពចំណូល Mars Candy
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment