មានបុរសវ័យចំណាស់ម្នាក់កំពុងតែជិះម៉ូតូមួយគ្រឿងតាមផ្លូវសហព័ន្ធរុស្សី ស្រាប់តែបានជួបនឹងយុវជនម្នាក់ដែលកំពុងជិះរថយន្តទំនើបមួយបានជិះពីក្រោយគាត់ ហើយពេលដែលរថយន្តនោះបានជិះមកដល់ជិតគាត់
បុរសចំណាស់ៈ គោះកញ្ជក់ឡានហើយសួរ បុរសនោះថាដែលជិះ Air-Blade អត់ ?
អ្នកបើកឡានៈ មានការឆ្ងល់ នឹងភ័យយ៉ាងខ្លាំង ហើយសួរវិញថាមានការអី?
បុរសចំណាស់ៈ ដែលជិះ Air-Blade អត់ ?
ពេលដែលឃើញអ្នកបុរសចំណាស់សួរសំនួរចម្លែកដូចនេះ បុរសវ័យក្មេងក៏បានបិទកញ្ជក់ឡានហើយក៏បន្ថែមល្បើនរថយន្តទៅមុខទៀត ។ពេលនោះបុរសចំណាស់ក៏ខំបន្ថែមល្បឿនតាមរថយន្ត ហើយគោះកញ្ចក់រថយន្តនិងសួរសំនួរដដែល ធ្លាប់ជិះ Air-Blade អត់ ។
ដោយមើលទៅស្ថានភាពមិនស្រួល អ្នកបើកឡានក៏ខិតខំបន្ថែមល្បើន អោយកាន់តែលឿនទៀតដើម្បីផុតពីបុរសចំណាស់ ហើយបុរសចំណាស់ក៏បានបន្ថែមល្បើនដើម្បីតាម រថយន្តនោះ ហើយស្រែកសួរថា ធ្លាប់ជិះ Air-Blade អត់ ។
ពេលដែលជិតដល់ស្តុក អ្នកបើកបររថយន្តក៏បានបន្ថយល្បឿន ស្រាប់តែបុរសចំណាស់ដែលជិះម៉ូតូមិនបានបន្ថយល្បឿននោះទេ ហើយក៏បុកជាមួយរថយន្តដែលឈប់ ចាំស្តុក នៅខាងមុខដែលបណ្តាលអោយគាត់រងរបួសយ៉ាងខ្លាំង ។ដោយឃើញដូចនេះបុរសដែលជិះរថយន្តទំនើបបានចុះពីលើរថយន្ត ដើម្បីទៅមើលហើយសួរបុរសចំណាស់ “ហេតុអ្វីបានជាសួរខ្ញុំចេះជិះ Air-Blade អត់“ ?
បុរសចំណាស់ៈ ឆ្លើយទាំងឈឺចាប់ និងឈាមពេញមាត់ថា ដោយសាខ្ញុំចង់ដឹងថា តើម៉ូតូ Air-Blade នឹងជាន់ហ្វាំងត្រង់ណាពីព្រោះខ្ញុំមិនដែលជិះម៉ូតូលេខ Auto ពីមុន ?
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment