ការចាប់រលាក់ដៃគ្នារវាងក្រុមអ្នកជំនួញ អ្នកនិយោបាយ និងមនុស្សគ្រប់រូប គួរតែត្រូវបញ្ចប់ដែរឬទេ នៅពេលដែលពេលនេះក្រុមអ្នកវិទ្យាសាស្រ្ដបានបញ្ជាក់ថា មនុស្សគ្រប់រូបមិនគួរចាប់ដៃអ្នកដទៃនោះទេ ព្រោះវាជាមូលហេតុនៃការរីកសាយភាយនៃជំងឺឆ្លងផ្សេងៗ ជាពិសេសគឺជំងឺផ្ដាសាយ។
លោកវេជ្ជបណ្ឌិត Nathan Wolfe ដែលជាអ្នកជំនាញខាងមេរោគ មកពីសាកលវិទ្យាល័យ Stanford នៅកាលីហ្វ័រញ៉ា បានស្នើឲ្យយើងគ្រប់គ្នា គួរតែប្រើប្រើវិធីផ្សេង ក្រៅពីការចាប់រលាក់ដៃគ្នា ព្រោះវាមានសុវត្ថិភាពជាង ដូចជាអោនក្បាលដាក់គ្នា ដូចវប្បធម៌ជប៉ុន (ការសំពះដូចស្រុកខ្មែរយើង គឺកាន់តែល្អ)។
យោងតាមសារព័ត៌មាន Sunday Times លោកវេជ្ជបណ្ឌិត Wolfe បានថ្លែងថា ជំងឺឆ្លង ដែលមានដូចជាផ្ដាសាយជាដើមនោះ គឺងាយនឹងរីករាលដាលខ្លាំងណាស់ តាមរយៈការប៉ះពាល់ស្បែក។
អ្នកជំនាញរូបនេះ ក៏បានបញ្ជាក់នៅក្នុងសៀវភៅថ្មីរបស់គាត់ផងដែរថា យើងគួរតែធ្វើការតស៊ូមតិកុំឲ្យមានការចាប់ដៃគ្នា ដើម្បីបញ្ជាក់ពីមិត្តភាពតទៅទៀត ដោយងាកមកធ្វើការគោរពគ្នាតាមរយៈការឱនក្បាល (ឬសំពះ) វិញ ព្រោះវាអាចកាត់បន្ថយការរីករាលដាលនៃជំងឺផ្ដាសាយបាន។
លោក Ben Killingley ដែល ជាអ្នកជំនាញខាងមេរោគឆ្លងមកពីសាកលវិទ្យាល័យ Nothingham ក៏បាននិយាយមិនខុសពីលោក Wolfe ដែរ ដោយបានថ្លែងថា ដៃអាចចម្លងជំងឺផ្ដាសាយបាន ប៉ុន្ដែបើសិនជាយើងលាងដៃរបស់យើងឲ្យបានជាប្រចាំ នោះយើងមិនចាំបាច់បញ្ឈប់ការចាប់ដៃគ្នានោះទេ។
មេរោគ អាចរីករាលដាលតាមរយៈខ្យល់ នៅពេលដែលមានអ្នកកើតផ្ដាសាយណាម្នាក់ កណ្ដាស ឬក្អក ជាពិសេសស្ថិតនៅក្នុងចំណោមហ្វូងមនុស្សច្រើន។ អ្វីដែលកាន់តែគ្រោះថ្នាក់ជាងនេះទៀតនោះ គឺការរីកសាយភាយនៅក្នុងការិយាល័យ ដែលអ្នករូមការងារនឹងគ្នា ចាប់ដៃ ពេលជួបគ្នាច្រើនដង។ ទោះជាយ៉ាងណាក្ដី ដូចជាពិបាកណាស់ ក្នុងការបញ្ឈប់នូវរបៀបរបបបែបអឺរ៉ុបមួយនេះ ដូច្នេះអ្វីដែលត្រូវធ្វើនោះ គឺត្រូវលាងដៃឲ្យបានញឹកញាប់។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment