អត្ថបទថ្មីៗ :

ការដាំដើមខ្លឹមច័ន្ទ

Friday, December 23, 2011

ការដាំដើមខ្លឹមច័ន្ទ
ការដាំដើមខ្លឹមច័ន្ទ
      ជាប្រភេទរុក្ខជាតិព្រៃ ត្រូវការជាតិអាសូតនិងផូស័្វរច្រើន ឯប៉ូតាស្យូមវិញមិនចាំបាច់មានក៏បានដើមរុក្ខជាតិនេះ ចូលចិត្ត ដុះប្រដេញជាមួយរុក្ខជាតិផ្សេងៗ ។
  • ពេលនៅតូចត្រូវការម្លប់ជាង ៦០ %
  • ពេលមានអាយុពី ២ ឆ្នាំឡើងទៅត្រូវការម្លប់ ៣០ %
  • ចាប់ពីរឆ្នាំទី៣ វាមានកំលាំងគ្រប់គ្រាន់ដើម្បីរីកលូតលាស់
  • ជាប្រភេទរុក្ខជាតិបៃតងក្រម៉ៅ
  • ការដាំដើមខ្លឹមច័ន្ទកំរមានសត្វល្អិតបំផ្លាញណាស់ តែបើមានសត្វល្អិតបំផ្លាញ ដើមវិញនោះ គឺជាពេលដែលយើងបានទទួលផល(ពេលដើមខ្លឹមច័ន្ទមានជម្ងឺ ជាពេលដែលខ្លឹមច័ន្ទផ្តល់ផលអោយយើង)។
  • ការដាំដើមខ្លឹមច័ន្ទយើងត្រូវធ្វើអោយដើមខ្លឹមច័ន្ទមានជម្ងឺទើបឆាប់មានខ្លឹម ដូចជា ធ្វើអោយមានស្រមោចចោះចូលទៅក្នុងដើមទើបឆាប់មានខ្លឹម។
  • ផ្សិតសៗ រោលដើមក៏ធ្វើអោយដើមខ្លឹមច័ន្ទកើតបានជាខ្លឹមបានដែរ ព្រោះផ្សិតនេះ ត្រូវការចូលស៊ីទៅក្នុងដើមខ្លឹមច័ន្ទដែរ។
  • ខ្លឹមច័ន្ទមានពីរប្រភេទ គឺដើមខ្លឹមច័ន្ទញី និងដើមខ្លឹមច័ន្ទឈ្មោល។
  • លក្ខណៈនៃដើមខ្លឹមច័ន្ទញី មានស្លឹកស្រួចវែងអង្កាញ់ ការផ្តល់ខ្លឹមយូរជាងដើមខ្លឹម ច័ន្ទឈ្មោល ដាំរយៈពេល ៧ ឆ្នាំទើបអាចប្រមូលបាន។
  •  ឯដើមខ្លឹមច័ន្ទឈ្មោលវិញមានស្លឹកប៉ោងមូលចាំងថ្ងៃរលើប ឆាប់មានខ្លឹមជាងដើម ខ្លឹមច័ន្ទញី ដាំរយៈពេល ៧ ឆ្នាំទើបអាចបង្កើតផលបាន។
បើតាមលក្ខណៈធម្មជាតិនៃរុក្ខជាតិខ្លឹមច័ន្ទនេះវិញ ត្រូវមានរយៈពេលពី ១០ ទៅ ១៥ ឆ្នាំ ទើបអាចកើតខ្លឹមបាន។ តែបច្ចុប្បន្ននេះ ដោយមានការស្រាវជា្រវបច្ចេកទេសថ្មី ពេលដើម ខ្លឹមច័ន្ទមានអាយុ ៦ ឆ្នាំឡើងទៅយើងអាចបង្កើតខ្លឹមបាន។   ការជ្រើសរើសទីតាំងសម្រាប់ដាំ
  • ដីត្រូវមានលំដាប់ PH 5.5 ទៅ 7
  • ត្រូវការជាតិអាសូត N ចាប់ពី 5 ទៅ 8 %
  • ត្រូវការជាតិផូស្វ័រ P ចាប់ពី 5 % ឡើងទៅ​
  • ចំពោះជាតិប៉ូតាស្យូម មិនចាំបាច់មានក៏បានដែរ
    សណ្ឋានដីសម្រាប់ដាំ
  • ជាដីទួលមិនលិចទឹក (បើលិចទឹកមិនអោយលើស ២ ថ្ងៃទេ)។
  • ដីព្រៃក្បែរជើងភ្នំក្រោមម្លប់ឈើ
  • ដីក្នុងចំការដាំចន្លោះដំណាំហូបផ្លែ ( ស្វាយ ល្មុត ដូង )
  • ដីក្រហម ដីខ្មៅ ដីស និងដីល្បាយខ្សាច់ហើយមានលក្ខណៈជា       ដីជំរាលទេរជាការប្រសើរ

    វិធីសាស្រ្តក្នុងការដាំដើមខ្លឹមច័ន្ទ
  • ជីករណ្តៅទំហំ ៤ តឹក ៤ ជ្រុង និងជំរៅ ១ តឹកកន្លះ ហើយចន្លោះពីរណ្តៅ ១ ទៅ ១ ទៀត ចំងាយ ២ ម៉ែត្រកន្លះ ក្នុងមួយហិចតាអាចដាំបានចំនួន ១៥០០ ទៅ ១៦០០ដើម។
  • រោយជីអង្កាមដុតមួយរណ្តៅ ១ គីឡូក្រាម លាយជាមួយកំទេចកំទីរុក្ខជាតិ (គួរតែ យកស្លឹកទន្រ្ទាំងខែត្រជាការល្អ ព្រោះរុក្ខជាតិប្រភេទនេះសំបូរអាសូតច្រើនណាស់)។​​​​​
  • ស្រោច អ៊ី អិច អិម បំបែក បូកនិង អរម៉ូន និងបំប៉នដើម អោយបានចំនួនទឹកពេញ រណ្តៅដោយខ្នាតស្មើៗគ្នា។
  • ផ្សំបាន ១ លីត្រលាយទឹក ៥០០ លីត្រ (ស្រោចអោយជោគពេញរណ្តៅតែម្តង)។
  • លប់ដីអោយបានកំរាស់១​សង់ទីម៉ែត្រ
  • ទុកចោលរយៈពេល ៣ ទៅ ៥ ថ្ងៃ ដើម្បីអោយ អ៊ី អិច អិម ធ្វើដំណើរការ។
  • យកកូនខ្លឹមច័ន្ទមកដាំក្នុងរណ្តៅ លប់ដីអោយប្របមាត់រណ្តៅ
  • គ្របស្មៅ ឬចំបើងលើគល់ ដើម្បីរក្សាសំនើម (ខ្លឹមច័ន្ទត្រូវការសំនើម ៥០ % ទើប ការលូតលាស់លឿន) ។
  • ក្នុងរយៈពេល​១ អាទិត្យស្រោចជីបំប៉នដើម ១​ដង (សូមអានការណែនាំពីការ ប្រើប្រាស់បច្ចេកទេស អ៊ី អិច អិម ) ដោយកំណត់យកខ្នាត ១ លីត្រ​ជីបំប៉នលាយ ទឹក ៥០០ លីត្រ (ទឹកស្អាត១ លីត្រលាយជីបំប៉ន ២ សេសេ)។
  • ពេលរុក្ខជាតិបានកំពស់ ១៥០ សង់ទីម៉ែត្រ ទៅ ២០០ សង់ទីម៉ែត្រ ត្រូវពន្លះមែកតូច ៗ ចេញអោយអស់ ទុកតែដើមឡើងត្រង់ទៅលើប៉ុណ្ណោះ។
  • 
ប្រភេទខ្លឹមច័ន្ទ
  • ខ្លឹមពណ៌ខ្មៅ ជាខ្លឹមល្អជាងគេ ( ១ គីឡូក្រាម មានតម្លៃថ្លៃ)។
  • ខ្លឹមពណ៌ក្រហមព្រឿង
  • ខ្លឹមពណ៌លឿងអន់ជាងគេ
អត្ថប្រយោជន៍របស់ខ្លឹមច័ន្ទ   សម្រាប់ធ្វើមេទឹកអប់ និងថ្នាំពេទ្យ ជាលេលាបស្បែក ជាថ្នាំពេទ្យអាចព្យាបាល ជម្ងឺដូចជា តក់ស្លុត ក្អកមាន់ ឆាប់ហត់ ពង្រឹងប្រព័ន្ធសរីរាង្គមនុស្ស រមាស់ស្បែកស្ងួត គិតច្រើន នោមទាស់ សំបូរទឹកក្នុង ខ្លួន ហើមពោះ និងជម្ងឺផ្សេងៗទៀត។

           ឯកសារយោង
           សៀវភៅការណែនាំពីបច្ចេកទេស អ៊ី អិច អិម
          ថ្ងៃទី 01 ខែ មិនា ឆ្នាំ 2007

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.