មិនថាអ្នកអានតាមបែបណាមួយនោះទេ គោលដៅដែលសំខាន់ គឺអានដើម្បីយល់ពីអ្វីដែលបានគូរ ឬសរសេរ។
តើយើងគួរយល់ដឹងពីអ្វីខ្លះទៅ?
ចំនុចដែលសំខាន់ជាងគេ គឺអត្ថន័យ ឬព័ត៌មានដែលអ្នកនិពន្ធចង់ប្រាប់យើង។ ប៉ុន្តែនៅពេលខ្លះ អ្វីដែលអ្នកគិត មិនដូចអ្វីដែលអ្នកនិពន្ធចង់ប្រាប់អ្នកនោះទេ ព្រោះអ្នកអាន និងអ្នកនិពន្ធមានការគិតមិនដូចគ្នាទេ ហើយខួរក្បាលក៏មិននៅជាប់គ្នាដែរ។
ដូចនេះចំណុចដែលសំខាន់មួយទៀតគឺយើងត្រូវស្គាល់ និងសិក្សាពីអ្នកដែលបានសរសេរ ឬគូររូបដែលយើងបានអាននោះ។ ធ្វើបែបនេះវាសំខាន់ណាស់ រវាងអ្នកអាននិងអ្នកនិពន្ធ។ ទី១ អ្នកអានគួរឲ្យតំលៃអ្នកនិពន្ធ និងទី២អ្នកអានអាចយល់កាន់តែច្បាស់ ពីអត្ថន័យដែលបានសរសេរ និងយល់ពីមូលហេតុដែលអ្នកនិពន្ធខំសរសេរវាទ្បើង។
តើធ្វើម៉េចអានឲ្យបានលឿន?
សួរខ្លួនអ្នកថា តើអ្នកធ្លាប់មើលរូបភាពទេ ធ្លាប់មើលវីដេអូទេ ធ្លាប់មើលគេវៃប្រដាល់ទេ ធ្លាប់មើលគេប្រកួតបាល់ទាត់ទេ។ ទាំងអស់នេះ គេហៅថាមើល ព្រោះថាយើងប្រើប្រាស់ការគិតរបស់យើងតិចណាស់នៅពេលដែលយើងមើល វាមិនដូចការអាននោះទេ។ ដូច្នេះ ប្រសិនបើចង់អានលឿនត្រូវកុំអានអី គឺត្រូវមើលវាម្តង។ ប៉ុន្តែមើល សៀវភៅ វារាងយ៉ាប់ជាងមើលគេលេងបាល់បន្តិច។ យ៉ាប់ត្រង់ថា សៀវភៅវាមានអក្សរល្អិតៗ យើងមើលបាន តែពេលខ្លះ មើលទៅចេះតែរំលងអក្សរ បាត់ព័ត៌មានមួយចំនួន។ វាត្រឹមត្រូវហើយ យើងកុំភ្លេចថា មើលបាល់ទាត់ក៏អ្នកមិនប្រាកដថាមើលបានទាំងអស់ដែរ។ ពេលខ្លះអ្នករវល់មើលកីទ្បាករកំពុងបណ្តើរបាល់ ស្រាប់តែភ្លេចមើលអាជ្ញារកណ្តាលដើរបុកបង្គោលទី ឬក៏មិនបានមើលអ្នកចាំទីម្ខាងទៀតកំពុង ឈរជុះនោមក៏មាន។ និយាយឲ្យខ្លីទៅ មើលវាលឿនជាងអានតែ ព័ត៌មានមួយចំនួននឹងត្រូវបាត់បង់។
ចុះមើលសៀវភៅនឹងគេមើលយ៉ាងម៉េចទៅ?
ក្បួននៃការមើលសៀវភៅគឺ៖
ទី១ ហាមហាមាត់ គឺបិតមាត់អ្នកឲ្យជិត។ បើពិបាកបិតអ្នកអាចយកក្រណាត់ មករុំមាត់។
ទី២ ហាមដាច់ខាត អាននៅក្នុងចិត្ត។ អាននៅក្នុងចិត្តគឺដូចអានប្រើមាត់អីចឹងវាធ្វើឲ្យយើងយឺត។
ទី៣ ប្រើតែភ្នែក និងខួរក្បាលរបស់អ្នកបានហើយ។
ទី៤ ហាមមើលរកកំហុសរបស់អ្នកសរសេរ ទោះជាឃើញគេសរសេរខុសអក្ខរាវិរុទ្ធក៏ដោយក៏មិនត្រូវមានចិត្តចង់កែរដែរ។
ទី៥ អានតែនាមបានហើយ ចំពោះកិរិយាសព្ទ គុណនាម ឬគុណកិរិយាមិនសំខាន់ទេ។ ព្រោះនៅពេលអ្នកចង់អានលឿនអ្នកត្រូវការតែព័ត៌មានមួយមុខប៉ុណ្ណោះ ចំណែកឯរស់ជាតិ ទឹកដមនៃអត្ថបទអ្នកមិនត្រូវការទ្បើយ។
ចំណាំ៖
សៀវភៅ មនោសញ្ចេតនា និងរឿងសេហ្នាចេញ ហាមមើលជាដាច់ខាត ព្រោះគេសរសេរវាទ្បើងសំរាប់អានតែប៉ុណ្ណោះ។ បើយើងយកវាមកមើលវាខុសនឹងច្បាប់អន្តរជាតិ។ បើចង់មើល អាចមើលជាវីដេអូបាន។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment