ស្រីមុំញ៉ាំទឹករួចទុកកែវចោលនៅកណ្តាលផ្ទះ ហើយទៅអង្គុយមើលទូរទស្សន៍ធ្វើព្រងើយ។ ម៉ាក់ស្រីមុំដើរមិនប្រយ័ត្នទាត់ចំកែវឡើងបែកខ្ទេចខ្ទី...”យី! នាងនេះ!” ផឹកទឹករួចមិនចេះយកកែវទុកដាក់ឲ្យត្រឹមត្រូវ អញទ្រាំងមិនបានឥឡូវហើយ...យកអំបោសមកកើបចេញឲ្យឆាប់! ម៉ាក់ស្រីមុំស្រែកបន្ទោស។ មួយសប្តាហ៍ក្រោយ ម៉ាក់ស្រីមុំញ៉ាំទឹកហើយ ភ្លេចខ្លួនក៏ទុកកែវចោលនៅកណ្តាលផ្ទះវិញម្តង។ លើកនេះ ស្រីមុំដើរមិនប្រយ័ត្នក៏ទាត់ចំកែវឡើងបែកខ្ចាយ ឃើញភ្លាមនោះម៉ាក់ស្រីមុំស្រែក យីនាងនេះភ្នែកប៉ុនភ្នែកដើរមិនចេះមើលទេអី!!! អញទ្រាំមិនបានឥឡូវហើយ យកអំបោសមកកើបចេញឲ្យឆាប់៕
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment