អត្ថបទថ្មីៗ :

តើជីវៈចម្រុះគឺ​ជាអ្វី?

Wednesday, December 14, 2011


រូបភាពបង្ហាញពីជីវៈចម្រុះដែល​មាន​នៅ​ក្នុងសួនច្បារ
ជីវៈ​ចម្រុះ​មាន​ន័យ​ថា ប្រភេទ​ខុស​ៗ​គ្នា​ជាច្រើន​នៃ​ជីវិត​ដែល​រស់​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​នៅ​លើ​ផែន​ដី។​ ប្រភេទ​នីមួយៗ​ មាន​មុខ​នាទី​សំខាន់​មួយ​នៅ​ក្នុង​ឋាន​​ប្រព័ន្ធ​។ អ្នក​វិទ្យា​សាស្ត្រ​នា​នា​ធ្វើ​ការ​ប៉ាន់​ប្រ​មាណ​ថា​ មាន​​ភាវៈ​រស់​ 10​ លាន​ប្រភេទ​ដែល​កំពុង​រស់​នៅ​លើ​ផែន​ដី។ មក​ដល់​ឥឡូវ​នេះ​មាន​តែ​ 1.8 លាន​ប្រភេទ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ស្រាវ​ជ្រាវ​រក​ឃើញ។​ ប្រទេស​រួម​មាន​កម្ពុជា​ ជាប្រទេស​មួយ​ដែល​សំបូរ​ទៅ​ដោយ​ជីវៈ​ចម្រុះ​ ថនិក​សត្វ​មាន​ 212 ប្រភេទ​ បក្សី​មាន​ 536​ ប្រភេទ​ ល្មូន​មាន​ 240 ប្រភេទ​ រុក្ខ​ជាតិ​មាន 2300 ប្រភេទ​ ដែល​ត្រូវ​បាន​ចង​ក្រង​ទុក​មក​ដល់​ឥឡូវ​នេះ។

នៅ​ក្នុង​បឹង​ទន្លេ​សាប​មាន​ត្រី​ 850 ប្រភេទ​ រីឯនៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​ ជុំវិញ​ខេត្ត​កំពត និង​ខេត្ត​ព្រះ​សីហនុ​ មាន​ជួរ​ផ្កា​ថ្ម​ប៉ប្រះ​ទឹក ស្មៅ​បាត​សមុទ្រ​ មាន​ត្រី​ទឹក​ប្រៃ​ប្រ​ហែល​ 435​ ប្រភេទ​ និង​ថ​និក​សត្វ​សមុទ្រ​មួយ​ចំនួន​ដូច​ជា​ ជ្រូក​ទឹក​​ ត្រីដូ​ហ្វាំង​ ។ល។​ តំបន់​ដី​សើម​នៅ​តាម​តំបន់​ឆ្នេរ​របស់​ប្រទេស​កម្ពុ​ជា​ ក៏​សំបូរ​ជីវៈ​ចម្រុះ​ផង​ដែរ​ ហើយ​ក្រៅ​ពី​នេះ​នៅ​មាន​រុក្ខ​ជាតិ​ 74​​ ប្រភេទ​ទៀត​។ ជីវៈ​ចម្រុះ​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​ការ​រស់​នៅ​របស់​ប្រជា​ជន​ និង​ជួយ​ធ្វើ​អោយ​ឋាន​ប្រ​ព័ន្ធ​មាន​លំនឹង​។​ ប្រភេទ​ទាំង​នោះ​រស់​នៅ​ដោយ​មាន​អន្តរ​កម្ម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ឋាន​ប្រ​ព័ន្ធ៕



អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.