អត្ថបទថ្មីៗ :

សត្វកណ្តុរមានសមត្ថភាពបោសសំអាតគ្រាប់មីន

Tuesday, December 13, 2011

ប្រិយ​មិត្ត​ប្រហែល​ជា​ធ្លាប់​ឭ​ និង​បាន​ឃើញ​ពី​​សត្វ​ឆ្កែ​ ដែល​គេ​បង្ហាត់ និង​ប្រើ​វា​ដើម្បី​ហិត​ក្លិន​ ព្រម​ទាំង​រក​គ្រាប់​មីន​ ឬ​គ្រាប់​បែក​ដែល​គេ​កប់​ចោល​ក្នុង​ដី​ តែ​​នៅ​ថ្ងៃ​នេះ​វិប​​សាយ​ខ្មែរ​សារិកា​សូម​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​ចម្លែក​មួយ​ដែល​​គេ​​បាន​បង្វឹក​សត្វ​កណ្តុរ​​​​​​​​ក្នុង​ការ​រុក​រក​គ្រាប់​មីន​ ទទួល​បាន​លទ្ធ​ផល​ដ៏​គ្រាប់​ប្រសើរ​មិន​ចាញ់​សត្វ​ឆ្កែ​ប៉ុន្មាន​ទេ។
កណ្តុរ​យក្ស​​មក​ពី​តំបន់​អាហ្វ្រិក​មួយ​ក្បាល​ដែល​ប្រិយ​មិត្ត​បាន​ឃើញ​ក្នុង​រូប​ភាព​នេះ​ វា​ពិត​ជា​មាន​សមត្ថ​ភាព​​ដ៏​អស្ចារ្យ​គួរ​ឲ្យ​ស្ងើច​សរ​សើរ​ណាស់​ពី​ព្រោះ​តែ​​វា​​អាច​ហិត​ក្លិន​​​ដឹង​​ពី​ដី​​នៅ​តំបន់​ណា​មាន​គ្រាប់​មីន​ ហើយ​ជា​រៀង​រាល់​ថ្ងៃ​គេ​បង្ហាត់​វា​ឲ្យ​​​ស្គាល់​ និង​រក​ពី​ម្សៅ​​គ្រាប់​បែក​ TNT ទៀត​ផង។​ សូម​បញ្ជាក់​ថា​ មួយ​ក្រុម​មាន​​កណ្តុរ​ពី​អាច​បោស​សំអាត​​ផ្ទៃ​ដី​​ចំការ​មីន​បាន​ 200  ម៉ែត្រ​ការ៉េ​ ចំណាយ​​ពេល​ត្រឹម​តែ​ ២ ម៉ោង​៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.