១. ដែនជំរកសត្វព្រៃៈ ភ្នំឱរ៉ាល់ (ខេត្តកោះកុង និងខេត្តពោធិសាត់) ពាមក្រសោប (ខេត្តកោះកុង) ភ្នំសំកុស (ខេត្តកោះកុង) រនាមដូនសំ (ខេត្តបាត់ដំបង) គូលែនព្រហ្មទេព (ខេត្តព្រះវិហារ) បឹងពែរ (ខេត្តកំពង់ធំ) លំផាត់ (ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី) ភ្នំព្រេច (ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ) ភ្នំណាមលៀ (ខេត្តមណ្ឌលគិរី) ស្នួល (ខេត្តក្រចេះ) និងអាងត្រពាំងថ្ម (ខេត្តបន្ទាយមានជ័យ)។
២. ឧទ្យានជាតិៈ ព្រះសុរាម្រិតកុសមៈ ឬខ្ពង់រាមគិរីរម្យ (ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង) ក្រុងកែប (ខេត្តកំពត) ព្រះមុនីវង្ស (ភ្នំបូគោ) រាម (ខេត្តព្រះសីហនុ) បុទមសាទរ (ខេត្តកោះកុង) វីរៈជ័យ (ខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី) និងភ្នំគូលែន (ខេត្តសៀមរាប)។
៣. តំបន់ការពារទេសភាពៈ ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ) ប្រាសាទបន្ទាយឆ្មារ (ខេត្តបន្ទាយមានជ័យ) និងប្រាសាទអង្គរវត្ត (ខេត្តសៀមរាប)។
៤. តំបន់ប្រើប្រាស់ច្រើនយ៉ាងៈ ដងពែង (ខេត្តកោះកុង) សំឡូត (ខេត្តបាត់ដំបង) ទន្លេសាប (មាន ៦ខេត្តនៅព័ទ្ធជុំវិញ)
៥. តំបន់ការពារព្រៃឈើៈ ភ្នំក្រវ៉ាញ (ខេត្តពោធិសាត់) ឆែប (ខេត្តព្រះវិហារ) មណ្ឌលគិរី (ខេត្តមណ្ឌលគិរី) និងសៀមប៉ាង (ខេត្តស្ទឹងត្រែង)
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment