Sandra Carson
ប្រភពពី FoxNews រាយការណ៍ឲ្យដឹងថា អ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិកបានបង្កើតនូវអូវ៉ែរសប្បនិមិត្តលើកដំបូងដោយទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់។ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Brown និងមន្ទីរពេទ្យស្ត្រី និងកុមារក្នុងរដ្ឋ Rhode Island ថ្លែងថា “នេះជាជោគជ័យមួយដែលយើងបានបង្កើត ពីព្រោះវាបានជួយដល់ការស្រាវជ្រាវជំងឺមហារីករបស់ស្រ្តី។
លោកស្រី Sandra Carson សាស្ត្រាចារ្យផ្នែកសម្រាលកូន និងជាពេទ្យខាងសរីៈស្ត្រី សាលា Warren Alpert Medical នៃសាកលវិទ្យាល័យ Brown និងជានាយកផ្នែកអន្តោមញ្ច័នវិទ្យាសុខភាពបន្តពូជបានចេញផ្សាយនូវអត្ថបទព័ត៌មានមួយថា "អូវ៉ែរមួយគឺជាប្រភេទកោសិកាចំបងបី ហើយវាជាលើកដំបូងហើយត្រូវបានបង្កើតឡើងក្នុងជារចនាសម្ព័ន្ធជាសិកា 3-D”។ សូមបញ្ជាក់ថា ការបង្កើតអូវ៉ែរសប្បនិមិត្តលើកដំបូងនេះ ក៏ត្រូវបានគេធ្វើការចុះផ្សាយនៅក្នុង Journal of Assisted Reproduction and Geneticsផងដែរ៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment