អត្ថបទថ្មីៗ :

ទឹកផ្លែ​ឈ័រ​រី​ អាច​ជួយ​ឲ្យ​គេង​លក់ស្រួល​

Sunday, December 11, 2011

ផ្លែ​ Cherry
ទឹក​ផ្លែ​ឈ័រ​រី (Cherry) ដែលមាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដ៏​ខ្លាំង​ក្លា​នោះ ត្រូវ​បាន​គេ​រក​ឃើញថា អាច​ព្យាបាល​ជំងឺ​គេង​មិន​លក់​បាន​យ៉ាង​មានប្រសិទ្ធិ​ភាព​។
យោង​តាម​ក្រុម​អ្នក​ស្រា​វ​ជ្រាវ​អន្តរជាតិ​មួយ​ក្រុម​ បាន​បង្ហាញ​ថា ការ​ញ៉ាំ​នូវ​ទឹក​ផ្លែ​ឈ័រ​រី​ជា​ប្រចាំ នឹង​ជួយ​ឲ្យ​វដ្ដ​នៃ​ការ​គេង​របស់​មនុស្ស​ដំណើរ​ការ​បាន​ល្អ និង​បង្កើន​ការ​គេង​លក់​សម្រាប់​អ្នក​ដែល​កើត​ជំងឺ​គេង​មិន​លក់​។
ក្រុមអ្នក​ជំនាញ​បាន​អះ​អាង​ថា ទឹក​ផ្លែ​ឈ័រ​រី​អាចជួយ​ដល់​អ្នក​គេង​មិនលក់​បាន គឺ​ដោយ​សារ​តែ​វា​មានផ្សំទៅ​ដោយអ័រម៉ូន​ម៉េឡាតូនីន (​Melatonin) ខ្ពស់។
អ្នក​ស្រា​វជ្រាវ​ម្នាក់ របស់​ក្រុម​ដែល​ស្រាវ​ជ្រាវ​ពី​បញ្ហា​នេះ​ មក​ពី​សាកល​វិទ្យាល័យ Northumbria បាន​ឲ្យដឹង​ថា នៅ​ពេល​ដែល​រាត្រីកាល​មក​ដល់​ រាង​កាយ​របស់​យើង​បាន​ផលិត​នូវ​ ម៉េឡាតូនីន ដើម្បី​ជា​សញ្ញា​ប្រាប់​ថា នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​ចូល​គេង​។ ទឹក​ផ្លែឈ័រ​រី​ បាន​បន្ថែម​នូវ​ម៉េឡាតូនីន ដូច្នេះ​វា​បាន​បង្កើ​ន​សញ្ញា​នៃ​ការ​គេង​កាន់​តែ​ខ្លាំង​ថែម​ទៀត​។
ដោយ​សារ​តែ​វា​មាន​ប្រយោជន៍​បែប​នេះ​ហើយ ទើប​វា​ត្រូវ​បាន​គេ​ណែ​នាំ​ឲ្យ​ដល់​អ្នក​ដែល​កើត​ជំងឺ​កេង​មិន​លក់ ឬ​គេង​លក់​មិន​ស្កប់​ស្កល់​។
គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លែ​ឈ័រ​រី​ គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្លែ​ឈើ​ដ៏​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ជា​ច្រើន ដោយ​វា​មិន​ត្រឹម​តែ​អាច​កែ​ខៃ​ការ​គេង​មិន​លក់​ប៉ុណ្ណោះទេ ប៉ុន្ដែ​វា​ក៏​ជា​ផ្លែ​ឈើដែល​អាច​កាត់​បន្ថយ​ហានីភ័យ​នៃជំងឺ​បេះ​ដូង ជំងឺ​ស្រ្ដូក និង​ជំងឺ​មហារីក​បាន​ទៀត​ផង​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.