អត្ថបទថ្មីៗ :

ផ្សែងបារីធ្វើឲ្យគុណភាពទឹកកាមធ្លាក់ចុះ

Wednesday, December 7, 2011

បារី
ដូច​អ្នក​បាន​ជ្រាប​​​​ និង​​យល់​ដឹង​ពី​ការ​ផ្សព្វ​ផ្សាយ​​របស់​​ភ្នាក់​ងារ​សុខ​ភាព​​​ ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ជក់​បារី​។​ អ្នក​ជក់​បារី​មិន​គ្រាន់​តែ​រង​ផល​ប៉ះ​ពាល់​ចំពោះ​សុខ​ភាព​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​បំផ្លាញ​សុខ​ភា​ព​ដល់​អ្នក​​ដទៃ​ដែល​នៅ​​ជុំវិញ​​ខ្លួន​ទៀត​ផង។​ ​បើ​តាម​របាយ​ការណ៍​សុខ​ភាព​ថ្មី​មួយ​ដែល​​ចេញ​ផ្សាយ​អ្នក​ស្រាវ​ជ្រាវ​បាន​​រក​ឃើញ​​នូវ​ការ​វិវត្ត​​ថ្មី​​នៃ​ឥទិ្ធ​ផល​ផ្សែង​បារី​។ លទ្ធ​ផល​បង្ហាញ​ថា​ បុរស​ដែល​ជក់​បារី​នឹង​​ធ្វើ​ឲ្យ​​ធ្លាក់​ចុះ​គុណ​ភាព​ទឹក​កាម និ​ង​កូន​ដែល​កើត​ពី​ម្តាយ​ជក់​បារី​​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ជា​ពិសេស​ធ្វើ​ឲ្យ​មាន​បញ្ហា​​​សុខ​ភាព​បន្ត​ពូជ​របស់​កូន​ប្រុស។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ក៏​បាន​បង្ហាញ​ពី​​ផល​ប៉ះ​​ពាល់​សុខ​​ភាព​រាង​កាយ​ សុខ​ភាព​ផ្លូវ​ចិត្ត​ និង​ទឹក​កាម​ ដែល​កត្តា​នេះ​នឹង​ជួយ​ជ​ម្រុញ​ឲ្យ​អ្នក​ជក់​បារី​បោះ​បង់​ទម្លាប់​​ចោល ពី​ព្រោះ​វា​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​​ការ​ចុះ​ខ្សោយ​ផ្លូវ​ភេទ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​បញ្ហា​សុខ​ភាព​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​​ទៀត​ផង៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.