អត្ថបទថ្មីៗ :

ហេតុផល ៥យ៉ាង ដែលពិភពលោក នឹងត្រូវបំផ្លាញនៅ ឆ្នាំ ២០១២

Wednesday, December 14, 2011

The End is near
នៅក្នុងឆ្នាំ ២០១២ ​​មានមតិ​ជាច្រើន​ដែលថា ​ពិភព​លោក ​នឹងត្រូវបំផ្លាញ​។ គ្មាន​​អ្នក​ណា​​​ដឹង​​ឲ​​ប្រាកដ​ថា​​ នឹង​​មាន​​​អ្វី​​កើត​​​​ទ្បើង​​​នោះ​​ទេ​​ ប៉ុន្តែ​​មុន​​នឹង​​ពេល​​នោះ​មកដល់​យើង​​ម្នាក់ៗ​ គួរ​យល់​ ដឹង​ពី​អ្វី​ដែល​​ពិភព​លោក​​​កំពុង​ ពិភាក្សា​គ្នា។​
បើតាម​ការ​ និយាយ​​ពីមាត់​មួយ​ ទៅ​មាត់​មួយ យើង​ឃើញ​​ថា​មាន ហេតុ​ផល ៥ ​យ៉ាង​​ដែល បណ្តាល​ឲ​មាន​​​ទី​​បញ្ចប់​​​​នៃ​​​ពិភព​លោក។
ហេតុផលទី១(ប្រតិទិន្ន Mayan)
ដោយ​​​ផ្អែក​​ទៅលើ ​ប្រតិទិន្ន របស់ ពួក Mayans​​​​​​​ ទីបញ្ចប់​​នៃ​ពិភពលោក ​គឺ​​នឹង​​មក​ដល់​​​ នៅថ្ងៃទី​២១​ ខែ ធ្នួ​ ឆ្នាំ ២០១២ ។​ គេថា​ពិភពលោក​ នឹងត្រូវបំផ្លាញ​​ ព្រោះថា​ ប្រតិទិន្ន​​របស់​ពួកគេរាប់លែង​​កើត។ ពិត​​ឬមិន​ពិត​ យើងចាំ មើលទាំងអស់គ្នា នៅ​ពេលនោះ​មក​​ដល់។

ហេតុផលទី២ (ព្យុះព្រះអាទិត្រ)
អ្នកវិទ្យាសាស្រ្តមួយចំនួន បានសិក្សាពីព្រះអាទិត្រ និងព្យុះរបស់វា។ ពួកគេមានការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង នៅពេល​ដែលបានរកឃើញថា កំដៅនៅលើព្រះអាទិត្រនឹងកើនដល់កំ​រិតកំពូល​ ហើយ​វា​នឹង​បញ្ចេញ​ ព្យុះ​ដ៏​កាច​សាហាវ មួយ​ដែលអាចបញ្ចប់​ជីវិត​​ទាំងអស់​​នៅ​លើផែនដី​យើង​បាន​។​​ អ្នក​វិទ្យាសាស្រ្ត​ដ៏​ដែល​បាន​និយាយថា​ វា​នឹង​​កើត​​ទ្បើង​​ក្នុងអំទ្បុង​ពេលណាមួយ​​ក្នុង​ឆ្នាំ ២០១២​ ខាងមុខ។
ហេតុ​ផលទី ៣ (ការបង្កើត Atom Smasher) 
អ្នក​​វិទ្យា​សាស្រ្ត​​នៅ​តំបន់​ អឺរ៉ុប បាន​កំពុង​បង្កើត ​ម៉ាស៊ីន បង្កើនល្បឿន Atom ដ៏​​ធំ​​ជាង​​​គេនៅ​​​លើ​​​​ពិភព​លោក។
ម៉ាស៊ីន​​នេះ​​​នឹង​​​​ដំណើរ​ការ​​​នៅ​​​ក្នុង​ឆ្នាំ ​២០១២ ហើយ​​មាន​​​អ្នក​​វិទ្យាសាស្រ្ត​​មួយ​​​​ចំនួន​ទៀត​​បាន​​ ឲ​ដឹងថា​​​នៅ​ពេល​ដែលម៉ាស៊ីន នេះ​ដំណើរការ ​វាអាច​ធ្វើឲ​​ពិភពលោក​​យើងរួមតូច​ប៉ុន​នឹង​​បាល់​បោះ មួយ។
ហេតុផលទី​ ៤ (បន្ទុះភ្នំភ្លើង)
ឧទ្យានជាតិ ​Yellowstone នៅ​សហរដ្ធ​អាមេរិក គឺជា​តំបន់ដែល​អាច ធ្វើ​ឲមានបន្ទុះ​ភ្នំភ្លើងដ៏​ធំ​មហិមា​នេះ​។ ដូច​នៅក្នុង​រឿង Hollywood ២០១២ យើង​ក៏​​បានឃើញពី ការរីងស្ងួត នៃ ឧទ្យាន​ជាតិ Yellowstone ដែលពីមុន​ធ្លាប់​​ជាបឹង​លំហែកាយមួយ។
ហេតុផលទី ៥ (ការផ្លាស់ប្តូរ នៃ ដែនម៉ាញេទិចនៃតំបន់ប៉ូល)
យើងដឹងថា សារៈសំខាន់នៃដែនម៉ាញេទិច គឺ ការពារជីវិតមនុស្ស ពីកាំរស្មី UV។ អ្វីដែលយើងមិនដឹងនោះគឺ ប៉ូលទាំងពីរ វាប្តូរកន្លែងគ្នា ក្នុងអំទ្បុងពេល ៧៥០​០០០ឆ្នាំម្តង។ អ្នកវិទ្យាសាស្របាន​សង្កេតឃើញថា ប៉ូលទាំងពីរ វារំកិល ប្រហែលជា ២០​ ទៅ ៣០ km ក្នុងរយៈពេល១ឆ្នាំៗ​។​ ការ​រំកិល​នៃ​តំបន់​ប៉ូល​អាច​ធ្វើឲ​ដែន​ម៉ាញេ​ទិច​ តំណើរ​ការ​មិន​ប្រក្រតី​ ឬ​ក៏អាច​បាត់​ពីផែន​ដីយើង​។ នៅពេល​នោះ ​កាំរស្មី​ UV អាច ចូល​មក​ដល់​ផ្ទៃផែន​ដី​យើង​ សម្លាប់​ រាល់សភាវមានជីវិតទាំងអស់។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.