វប្បកម្មចំរុះស្រូវ-បង្គា
ទឹកដែលមាននៅតំបន់តាមឈូងសមុទ្រ គឺជោរជន់ឡើងក្នុង កំឡុងពេលដែលមានទឺកជំនោរខ្ពស់បំផុតពីសមុទ្រ។ នៅរដូវប្រាំងភាពប្រៃជាធម្មតាខ្ពស់ជាង ៥ppt ភាគពាន់ ហេតុនេះវាលស្រែជាច្រើនត្រូវទុកចោល ដោយ គ្មានដំណាំដាំដុះ ។ នៅក្នុ្ងងខែដែលគ្មានធ្លាក់ភ្លៀង ជាតិប្រៃត្រូវបានបាត់បង់ដូចនេះ ដំណាំស្រូវអាចដាំដុះបាន ។ នៅប្រទេសវៀតណាមកសិករដែលនៅតំបន់ឈូងសមុទ្រ ខាងត្បូង មានជីវភាពរស់នៅខ្សោយជាងកសិករដែលរស់ក្នុងតំបន់ទឹកសាបដូចេ្នះប្រព័ន្ធ កសិកម្មដំណាំ ស្រូវជាមួយការចិញ្ចឹមបង្គារ គឺជាវិធីតែមួយគត់សំរាប់បង្កើនជីវភាពកសិករ នៅតាមឈូង សមុទ្រ។
១. ការជ្រើសរើសទីតាំង
- វាលស្រែគួរនៅជិតស្ទឹង ទន្លេ ឬព្រែក
- ជ្រើសរើសរកកន្លែងទំនាប និងទំហំតូចល្មម ដើម្បីងាយស្រួលយកទឹកនៅក្នុងពេលមានទឹកជំនោរខ្ពស់ពីសមុទ្រ។
- ជៀសវាងនូវដីដែលមានជាតិអាស៊ីតស៊ុលហ្វាតខ្លាំង
- ទំហំកូនស្រែពី ១០០០ - ៣០០០ ម៉ែត្រការ៉េ ២. ការប្រើភ្លឺ និងការជីកប្រឡាយ
- ប្រឡាយក្នុងស្រែមានទទឹង ២ ទៅ ៣ ម៉ែត្រការ៉េ ជំរៅ ០.៨ - ១ ម៉ែត្រការ៉េ ដែលអាចប្រើប្រាស់អស់ពីផ្ទៃដី ១០ ទៅ ២០ ភាគរយ នៃផ្ទៃដីទាំងមូល។
- កម្រិតកំពស់ភ្លឺស្រែយ៉ាងហោចណាស់អោយមានកំពស់ ២០ សម ខ្ពស់ជាកម្រិត ទឹកជំនោរជារៀងរាល់ឆ្នាំ។
- ដាក់បំពង់បញ្ចូលទឹកពី ២ ទៅ ៣និងបំពង់បញេ្ចញ់ទឹក(មុខកាត់បំពង់មិនអោយ តូចជាង ២០ សម ) ធ្វើពីដើមដូង ឬដើមឈើ ។ បំពង់បញ្ចូលទឹកត្រូវបានគេដាក់ សម្រាប់បញ្ចូលទឹកនៅក្នុងស្រែនៅពេលដែលទឹកសមុទ្រជោរ បំពង់បញ្ចេញទឹកប្រើ សម្រាប់ពង្រីកទឹកពីក្នុ្ងងប្រឡាយនៃស្រែពេលបើកចំហរ។
- បំពង់ទាំងពីប្រភេទគួរមានក្រឡាសំណាញ់ការពារកុំអោយសត្វចង្រៃ (សត្វ ស៊ីបង្គារ) ចូលបាន។
- គ្របទៅលើផ្ទៃដីនៃប្រឡាយនៅក្នុងស្រែដោយប្រើមែកឈើឬរុក្ខជាតិ កំប្លោក។ នៅតាមបណ្តោយនៃប្រឡាយគួរមានដាក់សំភារ:បន្លាការពារពីការលួចចាប់។
៣ ដង់ស៊ីតេនៃការដាក់ចិញ្ចឹម
- ការដាក់កូនបង្គាទឹកសាបដែលមានទំហំទ្រើសបន្តិច និងមនកំលាំងល្អនៅក្នុងកម្រិត
១ ទៅ ៣ ក្បាល ក្នុង១ ម៉ែលការ៉េ (កូនបង្គាមានទម្ងន់យ៉ាងតិច ៤ ទៅ ៥ ក្រាម ក្នុងមួយក្បាល)។ - ដាក់កូនបង្គានៅក្នុងស្រែក្រោយពី ស្ទូងបាន ១០ ទៅ ១៥ ថ្ងៃ។
- កូនបង្គាត្រូវជ្រើសរើសទំហំប៉ុនគ្នា និងខ្លាំងខ្លាស្វាហាប់ផងដែរ។
៤ ការកំណត់សំគាល់
- បើជាដង់ស៊ីតេនៃបង្គាលើសពី ១ ក្បាលក្នុងមួយ១ ម៉ែត្រការ៉េ នោះការផ្តល់ចំណី ត្រូវតែមានជាចំណីចំបាច់ហើយទំហំផ្ទៃដីនៃប្រឡាយព័ទ្ធជុំវិញស្រែគួរតែមានទំហំ លើសពី ១០ ភាគរយ នៃផ្ទៃដីស្រែ។
- បើសិនពុំមានប្រភពទឹកសម្រាប់ធ្វើការផ្លាស់ប្តូរទេ មិនត្រូវដាក់បង្គាចិញ្ចឹមអោយ លើសពី មួយក្បាលក្នុងមួយការ៉េឡើយ។
៥ ការផ្តល់ចំណី
- បង្គាអាចស៊ីចំណីធម្មជាតិដែលមាននៅក្នុងស្រែ ជាពិសេសស្រែដែលមានដាក់ជី លាមកសត្វ។
- ចំណីដែលផ្តល់អោយមានៈ កន្ទក់ គ្រាប់អង្ករ សាច់ដូងស្ងួត ដើមដំឡូងឈើ ម្សៅពោត សំបកក្តាម សំបកបង្គា ហើយនឹងម្សៅត្រី ។
- ចំណីដែលត្រូវផ្តល់រៀងរាល់ថ្ងៃនៅក្នុងកម្រិត ៥ % នៃទំងន់បង្គា (បើគ្មានដាក់ជី លាមកជាមុន) នៅក្នុងកម្រិត ២ ទៅ ៣ % (ចំពោះការចិញ្ចឹមដាក់ជីលាមកសត្វ)។
- ចំណីដែលត្រូវលាយទឹក ត្រូវសូនជាដុំមូលៗ ជាមុនសិន រួចដាក់នៅលើថាស ចំណី។
- ការប្រើប្រាស់ដាក់ចំណី គឺដើម្បីងាយស្រួលពិនិត្យចំណី បង្គាត្រូវការចាំបាច់ និង ជៀសវាងការដែលធ្វើអោយកង្វក់ទឹក។
- ដាក់ចំណី ២ ដងក្នុងមួយថ្ងៃ គឺ ដាក់ មួយភាគបីនៃបរិមាណសរុបក្នុងពេលព្រលឹម ហើយចំណីនៅសល់ ២ ភាគ ៣ ដាក់នៅពេលល្ងាច។
- ត្រូវពិនិត្យការដាក់ចំណីជាប្រចាំ ដើម្បីកំណត់បរិមាណចំណីដែលបង្គាត្រូវការ ចំាបាច់ខាងក្រោមនេះ
ជារូបមន្តលាយចំណីសម្រាប់ការចិញ្ចឹមបង្គានៅក្នុងស្រែ៖
ក. ៥០% កន្ទក់ ឬធុងអង្ករ ឬគ្រាប់អង្ករ
ខ. ២០ ៣០% ដំឡូងឈើ ឬចំណែកគ្រាប់ពោតកិន
គ. ២០ % កន្ទក់ ម្សៅត្រី កំទេចសំបកបង្គា ឬ oil cakeខែ ១ ២ ៣ ៤ ៥ ៦ ៥% ការផ្តល់ចំណីសម្រាប់
ផ្ទៃដី ១០០ ម៉ែត្រការ៉េ (គិតជា kg)0,៥ 0,៦ 0,៨ ១,0 ១,៧ ១,៥ ២-៣% ការផ្តល់ចំណីសម្រាប់
ផ្ទៃដី ១០០ ម៉ែត្រការ៉េ (គិតជា kg)0,៣ 0,៨ 0,៥ 0,៦ 0,៨ ១,0
៦ ការការពារសត្វចង្រៃ
សត្វដែលស៊ីបង្គាជាអាហារមាន ត្រីសមុទ្រ ត្រីទីឡាពីយ៉ា ត្រីរ៉ស់ ហើយនិងត្រី ផ្សេងៗ ទៀត។ ការស៊ីបំផ្លាញពីសត្វចង្រៃអាចកាត់បន្ថយទិន្នផលបង្គាយ៉ាងខ្លាំង។
មុនពេលដាក់បង្គាចិញ្ចឹមត្រូវអនុវត្តដូចខាងក្រោម៖ - ហាលដីស្រែអោយស្ងួត ហើយបាចកំបោរក្នុងកម្រិត ១០ គីឡូក្រាម ក្នុង ១០០ ម៉ែត្រការ៉េ (អាចដាក់ពី ១៥ ទៅ ២០ គីឡូក្រាមសម្រាប់ដីដែលមានជាតិអាស៊ី ស៊ុលហ្វាត)។
- លែងសត្វទាចូលក្នុងស្រែជាច្រើនថ្ងៃ
- ក្នុងកំឡុងពេលដាក់ចិញ្ចឹម ដាក់មងក្នុងប្រឡាយនៃស្រែ ដើម្បីចាប់សត្វចង្រៃ (ស៊ីបង្គា) ដែលប៉ុនប៉ងទៅក្នុងស្រែ ។
៧ ការគ្រប់គ្រង និងថែទាំ
- ការផ្លាស់ប្តូរទឹក គឺជាការសំខាន់ដើម្បីផ្តល់អុកស៊ីសែន ទៅអោយបង្គានិងផ្លាស់ចេញ នូវភាពកង្វក់ដែលមាននៅក្នុងទឹក របៀបនេះគួរយតែអនុវត្តអោយបានពីដងក្នុង មួយខែ។ កត្តាចំបងថែមទៀត គឺទឹកត្រូវបានគេផ្លាស់ប្តូរអោយបានសមស្រប សម្រាប់បង្គាលូតលាស់ និងធំធាត់បានឆាប់រហ័ស។
- ការផ្លាស់ប្តូរទឹកអាចបង្កើនផងដែរនូវកម្រិត PH នៅក្នុងស្រែជាពិសេសទៅលើពិភព ដីអាស៊ីតស៊ុលហ្វាត
- ភ្លឺស្រែគប្បីជួសជុល និងសំអាតជារៀងរាល់ឆ្នាំ។
- បិទរន្ធក្តាមនៅតាមភ្លឺអោយជិត ដើម្បីការពារការហូរច្រោះទឹកចេញ។
- ត្រូវពិនិត្យជាប្រចាំទៅលើសំណាញ់នៅក្នុងបំពង់បង្ហូរចូល និងចេញ។
៨ ការប្រមូលផល
- យើងអាចប្រមូលផលបង្គាគឺ ៥ ទៅ ៦ ខែក្រោយពីប្រមូលផលស្រូវរួច។
- បើកចំហរបំពង់បញ្ចេញទឹកដែលនៅផ្នែកទាបជាងគេ ដើម្បីពង្រីកលើស្រែ និងប្រឡាយអមភ្លឺ។
- ដើម្បីប្រមូលរើសបង្គាដោយដៃនៅលើផ្ទៃស្រែ និងប្រើសំណាញ់អូសនៅតាម ប្រឡាយ។
- ប្រមូលផលតែបង្គាធំៗ (ធំជាង ១៥ ក្រាម ក្នុងមួយក្បាល) ចំពោះបង្គាតូចៗ ត្រូវដាក់ចិញ្ចឹមត្រៀមសំរាប់ចិញ្ចឹមបន្តទៀត។
បញ្ចូលបង្គាតូចៗ ជាបន្ទាន់ទៅចិញ្ចឹមក្នុងហាប់ប៉ា (ស្បៃមុងចិញ្ចឹមកូនបង្គា) ដើម្បីរក្សា បង្គាសម្រាប់ចិញ្ចឹមនៅពេលបន្ត បញ្ចូនបង្គាធំអោយបានឆាប់ទៅអោយអ្នកដែលត្រូវការ ឬរក្សាវាទុកនៅក្នងទឹកកក ធ្វើយ៉ាងនេះអាចរក្សាបង្គាអោយនៅស្រស់ដ៏ដែល។
៩ ការរៀបចំដី ហើយនិងការស្ទូងស្រូវ
- ប្រើបា្រស់ពូជស្រូវក្នុងស្រុក ការស្ទូងគួរតែធ្វើឡើងនៅពេលដែលជាតិប្រៃមានកម្រិត ទាបជាង ៥ Ppt ភាគពាន់។
- ភ្ជួរនិងរាស់អោយបានម៉ត់ចត់ល្អមុននិងស្ទូង។
- ស្ទូងពី ៣០ ទៅ ៤០ ថ្ងៃក្រោពីការសាប
- ដាក់ជីអាម៉ូញ៉ូមស៊ុលហា្វត ៥០ គីឡូក្រាម និងជីលាមកសត្វ ៥ តោនក្នុងមួយហិចតាមុនពេលភ្ជួរ។
- ដាក់ជីអ៊ុយរ៉េបំប៉នលើកទី ២ ចំនួន ៥០ គីឡូក្រាម ក្នុងមួយហិចតា។
- មិនអាចប្រើថ្នាំសំលាប់សត្វល្អិត និងថ្នាំសំលាប់ស្មៅនៅក្នុងស្រែនៃការចិញ្ចឹមបង្គា ជាមួយដំណាំស្រូវបានឡើយ ។
- ប្រើប្រាស់ពូជស្រូវដែលធន់ និងមមាចត្នោត
- លែងទាធំៗ រយៈពេលមួយខែចូលទៅក្នុងស្រែ ដើម្បីអោយស៊ីសត្វចង្រៃជាអាហារ ជាពិសេសពពួកមមាច (មុនពេលដាក់បង្គា)។
នៅក្នុងករណីដែលមិនអាចជៀសវាងបានពីការប្រើប្រាស់ថ្នាំគីមី មុនបាញ់ថ្នាំយើងត្រូវ ពង្រីក ទឹកក្នុងដើម្បីអោយបង្គារត់ចូលទៅនៅក្នុងប្រឡាយរយៈពេលពី ៣ ទៅ ៤ ថ្ងៃ។
ការដាក់ចិញ្ចឹមបង្គានៅរដូវប្រាំង
ដើមចាក និងដើមដូងបង្ហាញអោយដឹងថាតំបន់នោះមានកម្រិតប្រៃតិចជាង ១០ ភាគពាន់ និងដើមកោងកាង បញ្ចាក់អោយដឹងថានៅតំបន់នេះមានកម្រិតជាតិប្រៃច្រើន ជាង ១០ ភាគពាន់ ។
- ក្នុងកំឡុងពេលរដូវប្រាំងដែលមានកម្រិតប្រៃខ្ពស់មិនសមស្របសម្រាប់ដំណាំស្រូវលូត លាស់យើងអាចចិញ្ចឹមបង្គាតែមួយមុខប៉ុណ្ណោះ។
- គេអាចិញ្ចឹមបង្គាទឹកសាបបានបើសិនជាកម្រិតប្រៃមិនខ្ពស់ជាង ១០ ភាគពាន់ ។ គំរោងនៃការចិញ្ចឹម គឺវាប្រហាក់ប្រហែលគ្នា និងការចិញ្ចឹមនៅរដូវវស្សាដែរ ។ នៅ ពេលដែលកម្រិតជាតិប្រៃខ្ពស់ជាង ១០ ភាគពាន់ បង្គាទឹកសាបនិងត្រូវជាក្រិនមិន អាចលូតលាស់បានទេ។
- បង្គាខ្លា និងបង្គាចេក (បង្គាទឹកប្រៃ) អាចត្រូវបានគេចិញ្ចឹមក្នុងស្រែពេលដែល កម្រិតជាតិប្រៃច្រើនជាង ១០ ភាគពាន់ ក្នុងរដូវប្រាំង។
ខ ទំហំកូនបង្គាត្រូវដាក់ ២ ក្រាម ក្នុងមួយក្បាល
គ កម្រិតនៃការផ្តល់ចំណី ២ ទៅ ៣ ភាគរយ នៃទំងន់បង្គា
ឃ រូបមន្តចំណី
- កន្ទក់ ឬចុងអង្ករ ៥០ %
- ម្សៅត្រីកំទិចក្តាម ឬoil cake ៥ ខែ
ច គំរោងការងារផ្សេងៗទៀតប្រហាក់ប្រហែល និងការចិញ្ចឹមបង្គា ទឹកសាបដែរ។
ឯកសារយោង
សាកលវិទ្យាល័យកសិកម្មជាស៊ីមកំចាយមារ
ថ្ងៃខែ មិនា ឆ្នាំ 2006
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment