អត្ថបទថ្មីៗ :

បុរស​ឆាប់​សារភាព​ស្នេហ៍​ជាង​មនុស្ស​ស្រី​

Wednesday, December 7, 2011

បង​ស្រលាញ់អូន!
ពាក្យ​ថា​ I Love You គឺ​ជា​ពាក្យ​មួយឃ្លា​ដែល​​អ្នក​ណា​ៗ​ក៏​ចេះ​នោះ​​​ដែរ ទោះ​បី​មិន​ចេះ​អង់គ្លេស​ក្ដី គឺ​វា​មាន​ន័យ​ថា បង​ស្រលាញ់​អូន​។ ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា មនុស្ស​ប្រុស​គឺ​ជា​អ្នក​ដែល​ឆាប់​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ​បំផុត ពោល​គឺ​​មនុស្ស​ប្រុសជា​អ្នក​និយាយ​ពាក្យ​នេះ​មុន​ ​​​​ដល់​ទៅ​៣ដង​ បើ​ប្រៀប​ធៀប​ជាមួយ​មនុស្ស​ស្រី​ដែល​និយាយ​ពាក្យ​នេះ​មុន​​។​
ការ​សិក្សា​នេះ​បាន​ធ្វើ​ឲ្យ​កាន់​តែ​ច្បាស់​នូវ​ការ​ពោល​ថា​ បុរស​ជា​អ្នក​ដែល​ត្រូវ​និយាយ​ពាក្យ​នេះ​មុន ប៉ុន្ដែ​ពេល​ខ្លះ​មនុស្ស​ស្រី​ក៏​អាច​បញ្ជាក់​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ផង​ដែរ ព្រោះ​អាច​អត់​ក៏​ថា​បាន​ បើ​មនុស្ស​ប្រុស​ដែល​អ្នក​ស្រលាញ់​នោះ មិន​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​សារភាព​ស្នេហ៍​ដោយ​សារ​មិន​ហ៊ាន​និយាយ​ពាក្យ​មួយ​​ឃ្លា​​នេះ​។
ក្រុម​អ្នក​ចិត្ត​វិទ្យា​ដែល​ដឹក​នាំ​ដោយ Marissa Harrison មក​ពី​សាកល​វិទ្យាល័យ Pennsylvania State នៃ​សហរដ្ឋ​អាមេរិក​ បាន​គាស់​កកាយ​រក​ធាតុ​ពិត​ ហើយ​ធាតុ​ពិត​នោះ​គឺ​មិន​សូវ​ខុស​ពី​ការ​គិត​នា​ពេល​កន្លង​មក​នោះ​ទេ ពោល​គឺ​បុរស​គឺ​ជា​អ្នក​ទីមួយ​ដែល​និយាយពាក្យ​នេះ​មុន​។
ការ​សិក្សា​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​ក្នុង​ព្រឹត្តបត្រ​ចិត្ត​វិទ្យាសង្គម​នេះ បាន​បង្ហាញ​ថា បុរស​ងាយ​ធ្លាក់ក្នុង​អន្លង់​ស្នេហ៍​ណាស់ គឺ​ត្រឹម​តែ​ពីរ​បី​សប្ដាហ៍​ដំបូង​ប៉ុណ្ណោះ ខណៈ​ដែល​មនុស្ស​វិញចំណាយ​ពេល​រាប់​ខែក្នុ​ងការ​រាប់​អាន​គ្នា​ទម្រាំ​បញ្ជាក់​ពី​អារម្មណ៍​ស្រលាញ់​​។
ក្រុមអ្នក​ជំនាញ​ខាង​ចិត្ត​សាស្រ្ដ​ស្នេហា​ដដែល​នេះ​ បាន​និយាយ​ថា មនុស្ស​ប្រុស​ក៏​ហ៊ាន​និយាយ​សារភាព​ស្នេហ៍​ទៅកាន់​នារី​ភ្លាមៗ​ផង​ដែរ ហើយ​​​បុរស​ដែល​និយាយ​ពាក្យ​ស្រលាញ់លឿន​ភាគ​ច្រើន​ទាំង​នោះ​​ គឺ​បាន​គិត​ដល់​ចំណង់​ផ្នែក​ផ្លូវ​ភេទ​។
ក្រុម​អ្នក​ជំនាញ​របស់​ប្រទេស​អង់​គ្លេស​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្មេង​ប្រុស​សម័យ​ថ្មី​នេះ​ គឺ​ហាក់​ដូច​ជា​មិន​សូវ​អៀន​ខ្មាស់​នោះ​ទេ ក្នុង​ការ​និយាយ​ពាក្យ​ថា​ បង​ស្រលាញ់​អូន បើ​ទោះ​បី​ជា​មិន​ទាន់​ស្គាល់​គ្នា​ច្បាស់​ក៏​ដោយ​។
ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ មនុស្ស​ប្រុស​គឺ​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ ហើយ​ការ​សិក្សា​នេះ​គឺ​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ ដូច្នេះ​មិន​ប្រាកដ​ថា​ត្រូវ​នឹង​សង្គម​កម្ពុជា​យើង​ដែរ​។ យ៉ាង​ណា​មិញ ដូច​ដែល​ប្រិយ​មិត្ត​ធ្លាប់​បាន​អាន​អត្ថ​បទ​ស្នេហា​មុន​ៗ​របស់​ខ្មែរ​សារិកា​ហើយ​ថា​ ការ​សារភាព​ស្នេហ៍​លឿន​ពេក​ អាច​ធ្វើ​ឲ្យ​នារី​មិន​ទុក​ចិត្ត​យើង​បាន​ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ផង​ដែរ​ចំពោះ​រឿង​នេះ​ តែ​ក៏​មិន​ត្រូវ​លាក់​យូរ​ពេក​ដែរ​ ព្រោះ​អាច​ត្រូវ​គេ​បេះ​បាត់​ ធ្វើ​ឲ្យ​ស្ដាយ​ក្រោយ​ក៏​ថា​បាន​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.