អត្ថបទថ្មីៗ :

បន្លែ​ពណ៌​បៃតង​មានប្រយោជន៍​ចំពោះ​សុខភាព

Wednesday, December 7, 2011

បន្លែពណ៌បៃតង
បន្លែ​ពណ៌​បៃតង​ ក្រៅ​ពី​ជួយ​ឲ្យ​មាន​រូបរាង​ស្វែល​ស្អាត​ហើយ​នោះ​ ថែម​ទាំង​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​ និង​ផ្ដល់​ថាមពល​ដល់​រាងកាយ​ទៀត​​ផង។ ​ពណ៌បៃតង​ ជា​ពណ៌​ដែល​ផ្ដល់​ឲ្យ​មាន​នូវ​អារម្មណ៍​តុល្យភាព​ និង​ជា​សញ្ញា​​តំណាង​ឲ្យ​ការ​កកើត​ថ្មី​ ក្ដី​សង្ឃឹម​​ជួយ​ឲ្យ​មាន​អារម្មណ៍​រួសរាយ​ និង​ស្រស់​ថ្លា។ ហេតុ​នេះ​ អ្នក​គួរ​ទទួល​ទាន​បន្លែ​ពណ៌បៃតង​ ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ជួយ​ឲ្យ​ទឹក​ចិត្ត​មាន​តុល្យភាព​ ពិសេស​ទាំង​បន្លែ​ និង​ផ្លែឈើ​ពណ៌បៃតង​ សុទ្ធ​តែ​ជួយ​ឲ្យ​អារម្មណ៍​មាន​សេចក្ដី​សុខ​ ជួយ​ដល់​តម្រង​នោម​ និង​ថ្លើម​ ក្នុង​ការ​កម្ចាត់​សារធាតុ​ពុល​ ព្រម​ទាំង​ជួយ​បន្ថែម​ថាមពល​ដល់​រាងកាយ។

- អ្នក​អាច​​ទទួល​ទាន​ផ្លែឈើ​ តាំង​ពី​ព្រឹក​ ទល់​ល្ងាច​ឲ្យ​បាន​ច្រើន​ តាម​ដែល​​អ្នក​អាច​ទទួល​ទាន​​បាន​ ដូចជា​ ផ្លែគីវី​ ប៉ោម​ ត្របែក​ ទំពាំងបាយជូរ​ ​និង​ស្វាយ។
- គួរ​ទទួល​ទាន​​បន្លែ​ឆៅ​ ឬ​ឆា​បន្លែ​ ដូចជា​ សណ្ដែក​ប្រភេទ​ផ្សេងៗ​ ប្រូកខូលី​ ខាត់ណា​ ហើយ​គួរ​ទទួលទាន​ឱសថ​រុក្ខជាតិ​​ផង​ ដូចជា​​ គល់ខ្ទឹម​ ស្លឹក​ជីរនាងវង​ ស្លឹក​ម្រះព្រៅ ស្លឹក​ក្រូច​សើច​ និង​ខ្ជាយ ជា​ដើម។
- យក​បន្លែ​មួយ​ចំនួន​ ដូចជា​ ល្ពៅ​ ប៉េងប៉ោះ​ ផ្កា​អង្គាដី ត្រួយអង្គាដី​ និង​ម្រះ​អាចម៍​សត្វ​ ជា​ដើម​ មក​ស្ងោរ​ រួច​ទទួល​ទាន​ជាមួយ​ទឹក​ជ្រលក់​ ​ដែល​អ្នក​ចូល​ចិត្ត​ ដោយ​ទទួលទាន​រួម​ជាមួយ​នឹង​ត្រីកាម៉ុង​ចំហុយ​ ឬ​ចៀន​​ ហើយ​ទទួល​ទាន​បន្លែ​ ពេញ​មួយ​ថ្ងៃ​ ឲ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​ពុំ​ចាំបាច់​បារម្ភ​ថា​ច្រើន​ពេក​នោះ​ទេ។ ការ​ទទួលទាន​បន្លែ​ច្រើន​ប្រភេទ​ មាន​ប្រយោជន៍​ចំពោះ​ស្បែក​ ជួយ​សម្អាត​ពោះវៀន​ ជួយ​សម្រក​ទម្ងន់​ ធ្វើ​ឲ្យ​អ្នក​មាន​រាង​ស្វែល​ស្អាត​ ស្បែក​ស្រស់​ថ្លា៕
ប្រភពពី​ women.open.org.kh


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.