ការធ្វើតេស្តឈាម
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បច្ចុប្បន្ននេះមានការធ្វើតេស្តឈាមដែលនឹងបញ្ជាក់នូវពេលវេលានៃការអស់រដូវរបស់ស្រ្តី។ ការស្រាវជ្រាវនេះបានចំណាយពេលអស់ ១២ ឆ្នាំ ទៅលើស្រ្តីចំនួន ២៦៦នាក់ ដែលអាយុចាប់ពី ២០ ឆ្នាំទៅ ៤៩ ឆ្នាំ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រជនជាតិអ៊ីរ៉ង់ លោកស្រីវេជ្ជបណ្ឌិត Fahimeh Ramezani Tehrani ជាប្រធានក្រុមអ្នកស្រាវជ្រាវបានថ្លែងថា "ការធ្វើតេស្តឈាមនេះនឹងជាប្រយោជន៍មួយសម្រាប់ស្រ្តីទាំងឡាយណាដែលមានបំណង់ចង់រៀបចំផែនការគ្រួសារ។
ការអស់រដូវរបស់ស្រ្តីអាចកើតមានឡើងក្នុងចម្លោះអាយុ ៤០ ឆ្នាំទៅ ៦០ ឆ្នាំ ក៏ប៉ុន្តែស្រ្តីចំនួនជាមធ្យមអាចអស់រដូវនៅអាយុ ៥១ឆ្នាំ៕ ប្រភពៈ ប៊ី ប៊ី ស៊ី))0)09988)
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment