រូបភាព Google
ក្រុមនិស្សិតមួយក្រុមបានធ្វើដំណើរទៅទស្សនានៅតំបន់ទេសចរណ៍មួយ។ នៅទីនោះមានផ្ទះមួយខ្នងដែលគេល្បីថាជាផ្ទះខ្មោច ដោយសារតែធ្លាប់មានមនុស្សស្រីម្នាក់ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកនៅក្នុងផ្ទះនោះ។ ក្រុមនិស្សិតដែលមានស្មារតីរឹងមាំបានឯកភាពគ្នាចូលទៅទស្សនាផ្ទះនោះម្តង។ ពេលចូលដល់ផ្ទះខ្មោច វណ្ណារី ក៏ចូលទៅបត់ជើងនៅក្នុងបន្ទប់ទឹកតែម្នាក់ឯង បត់ជើងរួច វណ្ណារីបើកទឹកដើម្បីលាងសំអាតដៃតែមិនចេញ តែពេលវណ្ណារីដើរចេញស្រាប់តែទឹកហូរ ពេលវិបុលដើរចូលទៅទឹកក៏លែងហូរ...សកម្មភាពនេះកើតឡើងពីរបីដង ធ្វើអោយវណ្ណារីចាប់ផ្តើមភ័យឡើងព្រឺព្រួច។ គេក៏ប្រញាប់ហៅមិត្តភក្តិទាំងឡាយអោយមកមើល។
ពេលវណ្ណារីដើរចេញទឹកហូរ តែពេលដើរទៅជិតទឹកក៏ឈប់ហូរពិតមែន ពេលនេះមិនត្រឹមតែវណ្ណារីទេ និស្សិតទាំងឡាយសុទ្ធតែចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាចដូចគ្នា។ ភ្លាមនោះស្រាប់តែមានឮសំឡេងនិស្សិតម្នាក់ទៀតសើចយ៉ាងខ្លាំងៈ ពិតជាល្ងង់ ឆោតមែន ទឹកលែងហូរ គឺមកពីជើងឯងជាន់ត្រូវទុយោ....!!៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment