អង្គការសុខភាពពិភពលោកបានព្រមានថាគ្រឿងស្រវឹងបានរួមចំណែកជិត ៤ភាគរយ ក្នុងចំណោមមូលហេតុទាំងអស់ដែលបណ្ដាលឲ្យមនុស្សស្លាប់។ អត្រានេះច្រើនជាងការស្លាប់ដោយសារ ជំងឺអេដស៍ ជំងឺរបេង និងអំពើហិង្សាផ្សេងៗ។
ការកើនឡើងនូវចំណូលរបស់មនុស្សម្នាក់ៗ ធ្វើឲ្យគ្រឿងស្រវឹងកាន់តែមានប្រជាប្រិយភាពនូវប្រទេសដែលចូលចិត្ត... ផឹកគ្រឿងស្រវឹង ដូចជានៅទ្វីបអាហ្រ្វិក, អាស៊ី ដែលមានដូចជា ឥណ្ឌា និងអាហ្រិ្វកខាងត្បូងជាដើម។
ទោះបីជាការផឹកគ្រឿងស្រវឹងបានធ្វើឲ្យមានបញ្ហាជាច្រើន ដូចជា គ្រោះថ្នាក់ចរាចរ, អំពើហិង្សា, ការអវត្តមានពីកន្លែងធ្វើការ និងបញ្ហាដ៏ទៃទៀតក៏ដោយ ក៏ប្រទេសជាច្រើននៅលើពិភពលោកមិនទាន់មានគោលនយោបាយតឹងរឹងចំពោះបញ្ហានេះទេ។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា មនុស្សប្រហែល ២,៥លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជាតិស្រវឹងនេះ។ លើសពីនេះទៅទៀត គ្រឿងស្រវឹងគឺជាកត្តាដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សប្រុស ចាប់ពីអាយុ១៥ឆ្នាំ ដល់ ៥៩ឆ្នាំ។ កាន់តែសាហាវជាងនេះទៅទៀត នៅប្រទេសរូស្ស៊ី មានការស្លាប់ ១នាក់ក្នុងចំណោម ៥នាក់បណ្ដាលមកពីជាតិអាល់កុល។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងទៀតថា ជាតិអាល់កុលជាមូលហេតុនៃជំងឺ និងគ្រោះថ្នាក់ផ្សេងៗចំនួន ៦០ករណី។ ក្នុងចំណោមនោះបុរសមានអត្រាខ្ពស់ជាងស្រ្ដី ៤ដង។ ដោយសារតែជាតិគ្រឿងស្រវឹងបង្កបញ្ហាច្រើនបែបនេះ ទើបកាលពីខែឧសភា ឆ្នាំមុននេះ សមាជិក ចំនួន ១៩៣ ប្រទេស របស់ អង្គការសុខភាពពិភពលោកបានឯកភាពគ្នាបង្កើនពន្ធលើផលិតផលគ្រឿងស្រវឹង និងរឹតបន្តឹងទីផ្សារ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment