អត្ថបទថ្មីៗ :

កំពូលអ្នកនិទានរឿងកំប្លែង

Tuesday, December 13, 2011

បន្ទាប់​ពី​ទំនេរ​ពី​ការងារ បុគ្គលិក​ទាំង​ប្រុស​ ​ទាំង​ស្រី​តែង​នាំ​គ្នា​អង្គុយ​ស្ដាប់​លោក​នាយក​​មក​​និទាន​​រឿង​កំប្លែង ។ មាន​ថ្ងៃ​មួយ​លោក​នាយក​បាន​និទាន​​រឿង​កំប្លែង​ឱ្យ​បុគ្គលិក​ស្ដាប់​តាម​ធម្មតា ។ គ្រប់​រឿង​ដែល​លោក​គាត់​និទាន​ សុទ្ធ​តែ​​ធ្វើ​ឲ្យ​ពួក​បុគ្កលិក​ខ្លះ​សើច​ចុកពោះ ខ្លះ​សើច​ហូរ​ទឹក​ភ្នែក ក៏​ប៉ុន្តែ​មាន​បុគ្គលិក​ម្នាក់​ មិន​សើច​ទាល់​តែ​សោះ ។ ឃើញ​ដូច្នេះ​លោក​នាយក​​ខឹងខ្លាំង​ណាស់​​ក៏​សួរ : "​រឿង​កំប្លែង​សើច​អស់​សំណើច​យ៉ាង​នេះ ម្ដេច​ក៏​​កញ្ញា​ម៉ាប់​ឯង​​មិន​សើច​?​?​" "​ចា​លោក​​នាយក​ នៅ​ថ្ងៃ​ស្អែក​នេះ ខ្ញុំ​នឹង​លាឈប់​ពី​ការងារ​ហើយ ដូច្នេះ​ខ្ញុំ​មិន​ចាំបាច់​ធ្វើ​ពុត​សើច​ទៀត​ទេ​…​" !!!!។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.