អត្ថបទថ្មីៗ :

តើ​ច្បាប់​ជាអ្វី ?

Tuesday, December 13, 2011

lawមាន​បង​ប្អូន​បង្កើត​ប្រុស​ចំនួនពីរ​នាក់​បាន​រៀន​ជំនាញ​ខាង​ច្បាប់ទាំង​អស់​គ្នា​នៅ​សាកល​វិទ្យា​ល័យមួយនៅ​ភ្នំពេញ ។ ពេល​កំពុង​រៀន​សាស្រ្តាចារ្យ​បាន​និយាយ​ពី​ច្បាប់ និង​នយោបាយ​ដោយ​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ប៉ុន្តែ​បង​ប្អូនគេទាំង​ពីរ​មិន​សូវ​យល់​ច្បាស់​នោះ​ទេ  ហើយ​នៅពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញគេ​ក៏​បាន​សួរ​ឳពុក​របស់​ខ្លួន​ដែល​ជា​អ្នកធ្លាប់​បាន​រៀន និង​ជា​មន្រ្តីរាជ​ការ​ដែលនោះ ហើយ​ឳពុក​ក៏ខំពន្យល់​តែ​កូនទាំងពីរ​នៅ​តែ​មិន​យល់ ដូចនេះ​ឳពុក​ក៏បាន​លើ​កយក​ឧទាហរណ៍មក​ពន្យល់​ដល់​កូន​ប្រុស​ទាំង​ពីរ ។
ឥលូវ​ក្នុង​ផ្ទះយើង​មាន​គ្នា​៥នាក់ កូនទាំង​ពីរ​ មីង​ជាអ្នក​បំរើ ពុក និង​ម៉ែហែង ។ ឧបមាថា ពុកជា​ពួក​មូលធន មីងអ្នក​បំរើ​ជាពួកអធន កូនឯងជាប្រជារាស្រ្ត ឯប្អូន​ប្រុស​ឯងជា​អ្នក​ចេះដឹង ហើយ​ម្តាយឯង​ជា​រាជរដ្ឋាភិបាល យើង​ធ្វើការ​ជាមួយគ្នា ព្រមទាំង​បាន​ពន្យល់​និង​លើកឧទាហរណ៍ជា​ច្រើន​ទៀត​ប៉ុន្តែ​កូនទាំងពីរ​នៅ​តែ​មិន​យល់ ដូចនេះ​ឳពុក​ក៏បាន​អោ​យកូន​សំរាក​ព្រោះ​យប់ទៅ​ហើយ ។
នៅពេល​យប់​ពួកគេទាំងពីរនៅតែ​គិត​ដែល​ធ្វើអោយ​ប្អុន​ប្រុស​ក្តៅខ្លួន​យ៉ាង​ខ្លាំង​ ដូចនេះ​បង​ប្រុស​ក៏បាន​ដើរ​ទៅ​កាន់ បន្ទប់​របស់​ឳពុកម្តាយ​ពេល​ដែល​ចូលទៅ​ដល់​បន្ទប់​ឪពុក​ម្តាយ​ក៏ឃើញតែម្តាយ​កំពុង​សំរាន ដោយ​មិន​ហ៊ាន​រំខាន​គាត់ បង​ប្រុស​ក៏ដើរ​ស្វែងរក​ឳពុក ពេលនោះ​គេ​បាន​ឃើញ​ឳពុក​របស់​ខ្លូន​នៅ​ក្នុ​ងបន្ទប់​របស់​អ្នក​បំរើ កំពុង​តែ​ធ្វើអីផ្តេសផ្តាសជា​មួយអ្នក​បំរើ ។ ខ្លួនក៏បានអង្គុយ​មើល​មួយ​ភ្លែត​ក៏ដើរ​ទៅ​កាន់​បន្ទប់​របស់​ខ្លនវិញ ។
ព្រឹក​ឡើង​មុនពេល​ទៅ​រៀន​ ឳពុក​បាន​សួរ​កូនតើ​កូន​យល់​នូវអ្វីដែលពុក​បាន​និយាយ​កាលពី​ម្សិលមិញទេ​។ ពេល​នោះ​កូន​ប្រុស​បាន​តប​វិញថា​ពេល​នេះ​កូន​យល់​ហើយពុក ។
ឳពុក​តប​​!​ល្អណាស់កូន !​ចុះកូន​យល់​យ៉ាង​ម៉េច​ដែរ ​?
កូន​ប្រុស​៖ តាមពិត​រឿង​នេះងាយ​ស្រួលទេ ! ពួកមូលធន ជិះជាន់ពួក អធន ឯអ្នក​ចេះដឹង​ខំខិត​ឡើង​ឈឺ​ក៏គ្មាន​ប្រយោជន៍ដែរ ហើយ​រដ្ឋាភិបាន​ដេក​មិន​បាន​ដឹង​រឿង​អីសោះ ចំណែក​ឯ​ប្រជារាស្រ្តធម្មតា​ដូច​ជារូបខ្ញុំបាន​ត្រឹម​តែ​ឈរ​មើល​ម៉ុណ្ណោះ ។
ឳពុកឆ្លើយ​ ពិត​ជា​ត្រូវ​ហើយ​កូន !


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.