រូបភាពពីហ្គូហ្គល
របាយការណ៍សុខភាពមួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះនៅលើវិបសៃថ៍ CNN សរសេរថា របកគំហើញនៃការសិក្សាបង្ហាញពីការទទួលទានទឹកអាចជាវិធីសម្ងាត់មួយក្នុងការបញ្ចុះទម្ងន់បានយ៉ាងមានប្រសិទិ្ធភាព។ អ្នកស្រាវជ្រាវស្នើដល់មនុស្សទាំងឡាយដែលប្រាថ្នាសម្រកទម្ងន់អាចបំភ្លេចការលេបថ្នាំ ឬការតមអាហារ គឺគ្រាន់តែអ្នកទទួលទានទឹកក្នុងមួយថ្ងៃឲ្យបានយ៉ាងតិចជាង 2 កែវ មុនពេលអ្នកទទួលទានអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចអាចជួយឲ្យអ្នកបញ្ចុះទម្ងន់ និងរក្សារាងឲ្យកាន់តែស្វែលជាងមុនថែមទៀត។ នេះបើយោងតាមកិច្ចប្រជុំប្រចាំឆ្នាំនៃសង្គមពលរដ្ឋអាមេរិកាំងក្នុងរដ្ឋ Boston។
លោកស្រីបណ្ឌិត Brenda Davy ជាអ្នកដឹកនាំការស្រាវជ្រាវនេះ និងជាសាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភ នៅឯ Virginia Tech និយាយថា ការទទួលទានទឹកមុនពេលអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច វាធ្វើឲ្យកាឡូរីដែលមាននៅក្នុងខ្លួនរបស់អ្នកទាប ដូច្នេះការទទួលទឹកអាចជួយបញ្ចុះទម្ងន់អ្នកបាន៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment