Taxi
អ្នកដំណើរម្នាក់ឡើងជិះរថយន្តតាក់ស៊ី។ ធ្វើដំណើរបានបន្តិចគាត់ក៏ទះស្មាអ្នកបើកបរក្នុងគោលបំណងសួររឿងអ្វីមួយ តែភ្លាមនោះអ្នក បើកបរភ្ញាក់ស្រែកវ៉ាស រេដៃចង្កូត វិះបន្តិចទៀតមានគ្រោះថ្នាក់។ ឃើញដូច្នេះ អ្នកដំណើរនិយាយ៖
-ខ្ញុំមិនដឹងលោកឆាប់ភ្ញាក់អញ្ចឹងទេ សុំទោស
!
-មិនអីទេលោក នេះជាកំហុសខ្ញុំតើ ។ ខ្ញុំទើបតែបើករថយន្តតាក់ស៊ីមួយថ្ងៃប៉ុណ្ណោះ។ ពីមុន ខ្ញុំជាអ្នកបើករថយន្តដឹកសព ហេតុនេះតែងតែរអើលៗ ខ្មោចនៅក្រោយខ្នង។ អញ្ចឹងហើយ ទើបពេលលោកទះស្មាខ្ញុំអម្បាញ់មិញអារម្មណ៍ស្មាន ថាខ្មោចលេងសើច ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment