Microwaves មានសណ្ឋានថាមពលអេឡិចត្រូម៉ាញេទិចដូចជា រលកពន្លឺ រ រឺក៏រលកវិទ្យុផ្សេងៗទៀតដែរ ។ Microwaves គឺជាប្រភទរលកសញ្ញាយ៉ាងខ្លីរបស់ថាមពលអេឡិចត្រូម៉ាញេទិចដែលផ្លាស់ទីក្នុងល្បឿនលឿនប្រមាណ ៣០០ ០០០ គ.ម ក្នុង ១វិនាទី ។ នាពេលបច្ចុប្បន្ន Microwaves ត្រូវបានគេប្រើប្រាស់យ៉ាងធំទូលំទូលាយនៅក្នុងប្រព័ន្ធគមនាគមន៍ ទូរទស្សន៍ និងវិស័យពត៍មានវិទ្យា ដូចជាការបញ្ជូណ រឺ ផ្លាស់ប្តូរពត៍មាន ពីដែនដីទៅស្ថានីយអវកាស ។ Microwaves ក៏ត្រូវបានគេប្រើសំរាប់ចំអិនម្ហូបអាហារផងដែរ ដោយគេប្រើវាសំរាប់ដូតកំដៅចំអិនអាហារជាមួយរលកវិទ្យុក្នុងកំរិតហ្រ្វេកង់ប្រមាណ 2GHz ទៅ 5GHz ដែលអាចមានប្រសិទ្ធដល់ការស្រូបរបស់ ទឹក ខ្លាញ់ និងស្ករ ។
ចំណែកឯទូរស័ព្ទចល័ត ជាច្រើនដែលប្រើប្រព័ន្ធ GSM ក៏ដំណើរការជាមួយអនុភាពទាបគឺចាប់ពី ៩០០MHz រហូតដល់ ១៩០០MHz ដែលជាកំរិតហ្រ្វេកង់របស់ Microwaves ដូចគ្នា ។ ប៉ន្ទែទូរស័ព្ទចល័តមានដំណើរការជាមួយអនុភាពទាបគឺចាប់ពី ០.៨ វ៉ាត់ ដល់ ៥វ៉ាត់ ។ ដោយឡែកសំរាប់ម៉ាស៊ីន Microwaves មានដំណើរការជាមួយអនុភាពខ្ពស់ប្រមាណ ៥០០ វ៉ាត់ ទៅ ៩០០០វ៉ាត់ ។
តើ Microwaves របស់ទូរស័ព្ទផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាពមនុស្ស ?
វាហាក់ដូចជាគ្មានបញ្ហាអ្វីទេ ចំពោះការផ្សាយអនុភាពដ៏តូចរបស់ទូរស័ព្ទ បើប្រៀបធៀបជាមួយនឹងម៉ាស៊ីន Microwaves ។ ផ្ទុយទៅវិញបើសិនយើងធ្វើការគណនាជាមួយការនិយាយទូរស័ព្ទ ១ម៉ោង ក្នុង១ថ្ងៃ ហើយសន្មត់ថាអនុភាព Microwave របស់ទូរស័ព្ទ ដោយគិតជាមធ្យម ៣វ៉ាត់។
១ម៉ោងក្នុង១ថ្ងៃ x ៣៦៥ថ្ងៃ = ៣៦៥ម៉ោងក្នុងមួយ១ឆ្នាំ
៣៦៥ x ៣វ៉ាត់ = ១០៩៥វ៉ាត់ក្នុង ១ឆ្នាំ
សំរាប់ការផ្សាយថាមពល Microwave របស់ទូរស័ព្ទគឺស្មើនឹងម៉ាស៊ីន Microwave ដែលយើងប្រើសំរាប់ចំអិនអាហារ ។ ដូចនេះម៉ាស៊ីន Microvave និងទូរស័ព្ទចលតសុទ្ធតែអាចបំផ្លាញផ្នែកជីវសាស្រ្តរបស់មនុស្សទាំងអស់តាមរយៈផលកំដៅដែលបានមកពីការផ្សាយថាមពល Microvave រួមមានដូចជា ៖ ធ្វើអោយឈឺក្បាល ឈឺត្រចៀក ស្រវាំងភ្នែក គេងមិនលក់ ការចងចាំចុះខ្សោយ ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment