អត្ថបទថ្មីៗ :

កាហ្វេមួយពែងក្នុងមួយថ្ងៃ ល្អចំពោះស្រ្ដី

Sunday, December 11, 2011

coffeeកាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​ជន​ជាតិ​ស៊ុយ​អែត​ បាន​រក​ឃើ​ញ​ថា ស្រ្ដី​ដែល​ទទួល​ទាន​កា​ហ្វេ​មួយ​ពែង ឬលើស​ពី​នេះ​ជា​រៀង​រាល់​ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​ពួក​គេ​កាត់​បន្ថយនូវ​អត្រា​គ្រោះ​ថ្នាក់​នៃ​ជំ​ងឺ​ស្រ្ដូក ឬ​ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ បាន​២៥​ភា​គរយ​។ ក្រុម​អ្នក​ស្រាវ​ជ្រា​វ​ទាំង​នេះ​ បាន​រក​ឃើញ​ទៀត​ថា​ មិនត្រឹម​តែ​កាត់​បន្ថយ​ហានិ​ភ័យ​នៃ​ជំងឺ​ស្រ្ដូក​ទេ ថែម​ទាំង​រក​ឃើ​ញ​ទៀត​ថា ស្រ្ដី​ដែល​មិនទទួល​ទាន​កា​ហ្វេ​ជា​ប្រចាំ​ នឹង​ធ្វើ​ឲ្យ​ពួក​គេ​កើន​ឡើង​នូវ​​ឱ​កាស​នៃ​ការ​កើត​ជំងឺ​ស្រ្ដួក​ខ្ពស់​ថែម​ទៀត​ផង​។
អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ លោក ស៊ូ​សាណា​ ឡា​សុន (Susanna Larsson) មក​ពី​វិទ្យា​ស្ថានជាតិ ​ឱសថ​សាស្រ្ដ​ និង​បរិស្ថានការ៉ូ​លីន​ស្កា​ (Karolinska) នៃ​ទីក្រុង​ស្កុកហូម​ ប្រទេស​ស៊ុយ​អែត​ បា​នឲ្យ​ដឹង​ថា
លទ្ធផល​ដែល​បាន​មក​ពី​ស្រាវ​ជ្រា​វ​ទៅ​លើ​ស្រ្ដី​នេះ​ បាន​បង្ហាញ​ថា​ បរិមាណ​កាហ្វេ ១ទៅ ៥​ពែង​ក្នុង​មួយ​ថ្ងៃ​ ស្មើ​នឹង​ការ​កាត់​បន្ថយ​ហា​និភ័យ​នៃ​ជំងឺ​ស្រ្ដូក​បាន​ពី ២២ទៅ ២៥ភាគ​រយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​បរិ​មាណ​កាហ្វេ​តិច​ជាង​មួយ​ពែង​។
ក្រុម​អ្នក​ស្រាវជ្រាវ​នេះ បាន​ធ្វើ​ការ​វិភាគ​ដោយ​ត្រួត​ពិនិត្យ​លើ​ស្រ្ដី​ចំនួន​ ៣៤​,​៦៧០នាក់​ ចាប់ពី​អាយុ ៤៩​ទៅ ៨៣​ឆ្នាំ​ រយៈ​ពេល​នៃ​ការ​ត្រួត​ពិនិត្យ​ជា​មធ្យម​១០ឆ្នាំ​។​ គ្រប់​ស្រ្ដី​ទាំង​អស់​​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ស្រាវជ្រា​វរយៈពេល​វែង​នេះ​ ដើម្បី​ឲ្យ​ដឹង​ពី​​​ទំនាក់​ទំនង​រវាង​របប​អាហារ របៀ​ប​រស់នៅ​ និង​ការ​វិវត្តន៍​នៃ​ជំងឺ​។ ជា​លទ្ធផលអំឡុង​ឆ្នាំ ១៩៩៨ ដល់ ២០០៨ ស្រ្ដី​សរុប ១៦៨០​នាក់​ បាន​រង​គ្រោះ​ដោយ​សារ​ជំងឺ​ស្រ្ដូក​។ ​ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​រក​ឃើញ​ថា​ ស្រ្ដី​ដែល​ផឹក​កាហ្វេ​ បាន​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ជំងឺ​ស្រ្ដូក​ពី ២២​ទៅ២៥ភាគ​រយ​។​ សារៈ​សំខាន់​គឺ​មាន​ប្រហាក់​ប្រហែល​​គ្នា​រវាង​ការ​ផឹក​ ១ទៅ​២​ពែង ឬ ៣ទៅ​៤​ពែង ឬ លើស​ពី​៥​ពែង​ក្នុង​មួយ​ថ្ងៃ​ ដែល​ប្រសើរ​ជា​ង​ស្រ្ដី​ដែល​ផឹក​តិច​ជា​ង​មួយ​ពែង​ក្នុងមួយ​ថ្ងៃ​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ស៊ុយ​អែត​នេះ​បាន​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​ការ​ស្រាវ​ជ្រា​វជា​បឋម​ប៉ុណ្ណោះ​ ដែល​មិន​អាច​ធ្វើ​ស្រ្ដី​ទាំង​អស់​ប្ដូរ​ទំលាប់​នៃ​ការ​ផឹក​កាហ្វេ​បាន​នោះ​ទេ​។​ បន្ថែម​លើ​នេះទៀត​ អ្នក​ជំនាញ​ម្នាក់​បាន​និយាយ​ថា ដោយ​សារ​តែ​ការ​ស្រាវ​ជ្រាវ​ធ្វើ​ឡើង​តែ​ចំពោះ​ជន​ជាតិ​ស៊ុយ​អែត ដូច្នេះ​វា​មិន​អាច​តំ​ណាង​ឲ្យ​ប្រជាជន​ទាំង​អស់​បាន​នោះ​ទេ​។
ប៉ុន្តែ​កាល​ពី​ឆ្នាំ​មុន​នេះ​​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អង់​គ្លេស​ មក​ពី​សាកល​វិទ្យា​ល័យ​ខេម​ប្រីជ​ ក៏​បាន​រក​ឃើ​ញ​ទំនាក់ទំនង​រវាង​កា​ហ្វេ​ និង​ការ​ថយ​ចុះ​នៃ​គ្រោះ​ថ្នាក់​ជំងឺ​ស្រ្ដូក​ផង​ដែរ​។​​ ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ទាំង​បុរស​ និង​ស្រ្ដី ចំនួន ២៣,៣០០នាក់​នេះ បាន​បង្ហាញ​ថា ការ​ផឹក​កាហ្វេ​ អាច​ធ្វើ​ឲ្យ​ហា​និភ័យ​នៃ​ជំងឺ​ស្រ្ដូក​ថយ​ចុះ ២៧ភាគរយ​។ ដូច្នេះ​យើង​អាច​សន្និ​ដ្ឋាន​បាន​ថា​ ការ​ទទួល​កាហ្វេ​ពិ​ត​ជា​ល្អ​ ក្នុង​ការ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ស្រ្ដូក​ពិត​មែន​។
សូម​បញ្ជាក់​ថា ជំងឺ​ស្រ្ដូក​ជា​ជំងឺ​ដ៏​សាហាវ​លំដាប់​ទី​៣​ក្នុង​ការ​សម្លាប់​មនុស្ស​នៅ​សហ​រដ្ឋ​អាមេ​រិក​ បន្ទាប់​ពី​ជំងឺ​បេះ​ដូង និង​មហារីក​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.